ភ្នំពេញ —
សហមេធាវីអន្តរជាតិរបស់ខៀវ សំផនបានហៅការចោទប្រកាន់របស់សហព្រះរាជអាជ្ញាលើកូនក្តីរបស់ខ្លួនថា ជារឿងក្រៅ«ប្រធានបទ»ដែលត្រូវកាត់ក្តី ដោយព្រមានថា ការផ្តន្ទាទោសលោកខៀវ សំផនបែបណានោះគឺជាការរំលោភច្បាប់។
លោកអាទួ វែកេន (Arthur Vercken) ថ្លែងដូច្នេះនៅក្នុងសវនាការសន្និដ្ឋានបញ្ចប់ការកាត់ទោសសំណុំរឿង០០២វគ្គទី១នៅថ្ងៃសុក្រនេះ ដោយថ្លែងទៅកាន់ប្រជាពលរដ្ឋដែលកំពុងចូលរួមស្តាប់សវនាការ។
«អស់លោក លោកស្រី សាធារណជន! ខ្ញុំចង់ឱ្យអ្នកយល់ពីច្បាប់ទាក់ទងនឹងការបញ្ជូននៃយុត្តាធិការព្រហ្មទណ្ឌមួយនឹងធ្វើឱ្យ80ភាគរយនៃអ្វីដែលអ្នកបានឮតាមរយៈសហព្រះរាជអាជ្ញាប៉ុន្មានថ្ងៃមកនេះ មិនត្រូវនឹងប្រធានបទសម្រាប់កាត់ទោសនោះទេ»។
សហព្រះរាជអាជ្ញាបានចោទប្រកាន់ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហមនិងនួន ជា អតីតប្រធានសភាខ្មែរក្រហមថា បានសម្លាប់ប្រជាជនកម្ពុជារបស់ខ្លួនដើម្បីបានអំណាច ហើយដែលមនុស្សចន្លោះពី១,៧លាននាក់ទៅ២,២លាននាក់បានស្លាប់ក្រោមការ គ្រប់គ្រងអំណាចរបស់អតីតមេដឹកនាំទាំងពីរនេះ ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
សហព្រះរាជអាជ្ញាបានបង្ហាញការចោទប្រកាន់ទាក់ទងទៅនឹងបរិបទនៃការជម្លៀសប្រជាជនកម្ពុជាចេញពីលំនៅដ្ឋានដោយបង្ខំ នៅឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៧ និង៧៨ និងការសម្លាប់មនុស្សនៅទួលពោធិ៍ជ្រៃ ខេត្តពោធិសាត់។
លោកមេធាវីអាទួ វែកេនលើកឡើងថា មេធាវីការពារក្តីបានរកឃើញថា ក្នុងបរិបទនៃការកាត់ក្តីនៅវគ្គទី១នេះមានមនុស្សស្លាប់ត្រឹមតែ២៥០០ទៅ៥០០០នាក់តែប៉ុណ្ណោះគឺផ្ទុយពីសេចក្តីអះអាងរបស់សហព្រះរាជអាជ្ញា។ម្យ៉ាងវិញទៀត រយៈពេលដែលទាក់ទងទៅនឹងការចោទប្រកាន់ក្នុងការកាត់ក្តីនេះមិនមែនស្ថិតក្នុងរយៈពេលពេញ៣ឆ្នាំ៨ខែដែលគ្រប់គ្រងអំណាចដោយមេដឹកនាំខ្មែរក្រហមទេ។
លោកសហមេធាវីអន្តរជាតិក៏បានបញ្ជាក់បន្ថែមថា សហព្រះរាជអាជ្ញាខកខានក្នុងការបង្ហាញភស្តុតាងទាក់ទងទៅនឹងសហករណ៍ មណ្ឌលកាប់សម្លាប់ គុក ឧក្រិដ្ឋកម្មលើខ្មែរអ៊ីស្លាម ពុទ្ធសាសនិក និងការរៀបការដោយបង្ខំ។
លោកមេធាវីអន្តរជាតិអាទួ វែកេនបកស្រាយដោយផ្អែកលើទឡ្ហីករទាំងនេះ។
«លោកប្រធានអង្គជំនុំជម្រះគឺតាមរយៈសវនាការនេះ សម្រាប់យើងជាមេធាវីរបស់លោកខៀវ សំផនគឺថា ឬមួយលោកប្រធានគោរពរតាមគោលការណ៍ច្បាប់ ហើយដោះលែងលោកខៀវ សំផន ឬមួយលោកផ្តន្ទាទោសរូបគាត់។ ហើយយើងយល់ថា ការផ្តន្ទាទោសរូបគាត់គឺជាការរំលោភគោលការណ៍គ្រឹះនៃច្បាប់ព្រហ្មទណ្ឌ»។
លោកសហមេធាវីអន្តរជាតិដដែលអះអាងថា ស្មាក្តីជនជាប់ចោទមានការព្រួយបារម្ភថា អង្គជំនុំជម្រះនឹងទទួលយកហេតុផលរបស់សហព្រះរាជអាជ្ញាក្នុងពេលសវនាការប៉ុន្មានថ្ងៃមកនេះ។
ជាមួយគ្នានេះដែរ សហមេធាវីអន្តរជាតិម្នាក់ទៀតរបស់ជនជាប់ចោទខៀវ សំផនគឺលោកស្រីអាន់តា ហ្គីសេ (Anta Guissé) បានបកស្រាយប្រឆាំងទៅនឹងសក្ខីកម្មផ្តល់ដោយអ្នកជំនាញអន្តរជាតិ៕