លោករដ្ឋមន្រ្តីការបរទេសសរអា John Kerry បានជួបជាមួយលោករដ្ឋមន្រ្តីការបរទេសបារាំង Laurent Fabius នៅថ្ងៃសុក្រនេះ មុននឹងចូលរួមក្នុងពិធីរំលឹកឆ្នាំខួបទី ៧០ នៃទីបញ្ចប់សង្គ្រាមលោកលើកទីពីរនៅក្នុងទ្វីបអឺរ៉ុប។
មន្រ្តីទាំងពីររូបបានចូលរួមក្នុងពិធីដាក់កម្រងផ្កានៅផ្នូរខ្មោចនៃទាហានមិនស្គាល់ឈ្មោះរបស់ បារាំងនៅទីក្រុងប៉ារីស ជាកន្លែងដែលមានធ្វើពិធីបុណ្យដ៏ឩឡារឹកមួយនៅថ្ងៃទី ០៨ ខែឧសភាឆ្នាំ ១៩៤៥ ដើម្បីរំលឹកការទម្លាក់អាវុធចុះចាញ់របស់ប្រទេសអាឡឺម៉ង់ ណាតស៊ី (Nazi)។
លោក Kerry នឹងត្រូវជួបជាមួយរដ្ឋមន្រ្តីការបរទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនៅប្រទេសបារាំង ដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់។ លោកនឹងធ្វើការរៀបចំជាចាំបាច់សម្រាប់សន្និសីទកំពូលមួយរបស់សេតវិមានជាមួយមេដឹកនាំឈូងសមុទ្រ ពែកស៍ នៅសប្តាហ៍ក្រោយ។
ក្នុងចំណោមប្រធានបទនៅក្នុងកិច្ចចរចានៅថ្ងៃសុក្រនេះមាន ឥទ្ធិពលកាន់តែច្រើនឡើងរបស់ប្រទេស អ៊ីរ៉ង់ នៅក្នុងមជ្ឈឹមបូព៌ាប្រទេសជាទួទៅ។
នៅក្នុងសន្និសីទសារព័ត៌មានជាមួយលោករដ្ឋមន្រ្តីការបរទេស អារ៉ាប៊ី សាអ៊ូឌីត Adel al-Jubier នៅទីក្រុងRyadh កាលពីថ្ងៃព្រហស្បត៍ លោក Kerry បានថ្លែងជាអាទិថា «យើងបានជំរុញឲ្យពួក ហ៊ូធី និងអ្នកគាំទ្រ ឲ្យប្រើឥទ្ធិពល ដើម្បីដោះស្រាយសេចក្តីត្រូវការរបស់ពលរដ្ឋ យេម៉ែន និងរកមធ្យោបាយសន្តិវិធីមួយសម្រាប់ប្រទេសយេម៉ែន»។
លោករដ្ឋមន្រ្តីការបរទេសអារ៉ាប៊ី សាអ៊ូឌីតថ្លែងថា មិនទាន់មានការទាក់ទងជាដំបូងជាមួយពួកហ៊ូទីទេ៕