ព្រះមហាក្សត្រ Abdullah នៃប្រទេសហ្ស៊កដានីបានសន្យាថា នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (Islamic State) បន្ទាប់ពីការប្រហារជីវិតយ៉ាងឃោរឃៅដោយក្រុមនេះទៅលើអ្នកបើកយន្តហោះហ្ស៊កដានីម្នាក់ ដែលត្រូវបានចាប់ខ្លួន ក្រោយពេលដែលយន្តហោះរបស់គាត់បានធ្លាក់នៅក្នុងបេសកកម្មមួយប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនោះ នៅក្នុងប្រទេសស៊ីរី។
ការប្រហារជីវិតអ្នកបើកយន្តហោះឈ្មោះ Muath al-Kaseasbeh បានបណ្តាលឲ្យមានការផ្តន្ទាទោសពីអន្តរជាតិ និងបានបង្ខំឲ្យអាជ្ញាធរហ្ស៊កដានីប្រហារជីវិតអ្នកទោសជាតិអ៊ីរ៉ាក់ ២ នាក់ គឺអ្នកប៉ងបំផ្ទុះគ្រាប់បែកអត្តឃាតមិនបានជោគជ័យឈ្មោះ Sajida al-Rishawi និងក្រុមអាល់កៃដា (al-Qaida) ឈ្មោះ Ziad al-Karbouly។
ព្រះមហាក្សត្រ Abdullah មានបន្ទូលបញ្ជាក់ថា ហ្ស៊កដានីនឹងធ្វើសកម្មភាព «ដោយឥតស្រាកស្រាន្ត» ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម៕