ភ្នំពេញ —
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅថា JICA បានបើកសម្ពោធដំណើរការរថយន្តក្រុងសាកល្បងសម្រាប់រយៈពេលមួយខែនៅថ្ងៃពុធនេះដើម្បីបើកផ្លូវឲ្យមានការវិនិយោគលើសេវាកម្មនេះ នៅពេលខាងមុខក្នុងរាជធានីភ្នំពេញ។
លោកអេហ្គាមិ ម៉ាសាហ៊ីកុ តំណាងអង្គការ JICA មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវីអូអេជាខេមរភាសាថា៖ «ថ្ងៃនេះគឺជាថ្ងៃទីមួយនៃបទពិសោធន៍ក្នុងសេវារថយន្តក្រុងរបស់យើង។ ហើយដំណើរការប្រព្រឹត្តិទៅដោយរលូន»។
រថយន្តចំណុះ៤០ទៅ៥០កៅអីនឹងចាប់ផ្តើមដំណើរការលើផ្លូវព្រះមុន្នីវង្សជាប្រចាំថ្ងៃពីម៉ោង៥និង៣០នាទីព្រឹករហូតដល់ម៉ោង៨និង៣០នាទីយប់ ចាប់ពីចំណុចស្តាតចាស់ជិតគល់ស្ពានជ្រោយចង្វា។ ប្រតិបត្តិការនេះនឹងបន្តរហូតដល់ថ្ងៃទី៤ខែមិនា។ សំបុត្រសម្រាប់ការធ្វើដំណើរមួយជើងថ្លៃ១៥០០រៀល ឬតិចជាង០,៤០ដុល្លារ។
លោកអេហ្គមិ កត់សម្គាល់ថា អ្នកក្រុងភ្នំពេញមានការរីករាយក្នុងការជិះរថយន្តក្រុងនៅថ្ងៃដំបូង ប៉ុន្តែលោកមិនអាចប៉ាន់ប្រមាណថា អ្នកដំណើរមានចំនួនប៉ុន្មាននោះទេ រហូតមកទល់នឹងរសៀលថ្ងៃពុធ។
លោកអធិប្បាយថា៖ «ខ្ញុំក៏ចង់ណែនាំពីរថយន្តក្រុងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះដល់ក្រុមហ៊ុនកម្ពុជាក្នុងការបង្កើតក្រុមហ៊ុនសេវាកម្មរថយន្តក្រុងនៅក្នុងទីក្រុងភ្នំពេញ ព្រោះថា ដូចលោកដឹងហើយថា នៅក្នុងពិភពលោកមិនមានទីក្រុងណាដែលអត់មានប្រព័ន្ធសេវាកម្មដឹកជញ្ជូនសាធារណៈនោះទេ។ ហើយស្ថានភាពស្ទះចរាចរណ៍កាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃនិងពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះនេះជាពេលវេលាល្អហើយដើម្បីបង្ហាញអំពីប្រព័ន្ធរថយន្តក្រុងនៅរាជធានីភ្នំពេញ»។
កាលពីឆ្នាំ២០០១ អង្គការJICA បានដាក់ឲ្យដំណើរការសាកល្បងរថយន្តក្រុងនេះម្តង ហើយប៉ុន្តែជួបបរាជ័យដោយសារតែគ្មានអ្នកដំណើរជិះ។
លោកអេហ្គាមិ ពន្យល់ថា៖ «នៅឆ្នាំ២០០១ យើងបានជឿថា ការណែនាំឲ្យបង្កើតការដឹកជញ្ជូនសាធារណៈមួយមានសារៈសំខាន់នៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែឥឡូវនេះវាកាន់តែសំខាន់ថែមទៀតក្នុងការបង្ហាញអំពីរឿងនេះ។ ហើយពេលវេលាក៏មានសារៈសំខាន់ណាស់ដែរ។
កាលឆ្នាំនោះមិនមានការស្ទះចរាចរណ៍ធ្ងន់ធ្ងរ។ ប៉ុន្តែឥឡូវនេះយើងឃើញថាមានការស្ទះចរាចរណ៍ខ្លាំងក្លា និងជាញឹកញយ ក៏មានគ្រោះថ្នាក់ចរាចរណ៍ទៀតនៅរាជធានីភ្នំពេញ។ ដូច្នេះបើអ្នកជិះរថយន្តក្រុងគឺមានសុវត្ថិភាពណាស់សម្រាប់ការធ្វើដំណើរ ហើយវាក៏មានផាសុខភាពផងទៀត។
ដូច្នេះខ្ញុំគិតថា ប្រព័ន្ធរថយន្តក្រុងរបៀបនេះត្រូវនឹងតម្រូវការរបស់ប្រជាពលរដ្ឋ»។
ប្រព័ន្ធដាក់ឲ្យដំណើរការនៃរថយន្តក្រុងគឺជាផ្នែកមួយនៃគម្រោងដែលសិក្សាដោយប្រព័ន្ធចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញ ហើយការសិក្សានេះមានគោលដៅដាក់ឲ្យដំណើរការនៅឆ្នាំ២០៣៥៕