អ្នកស៊ើបអង្កេតថា លោក Trump បានដាក់សម្ពាធលើមន្ត្រីបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗ
Your browser doesn’t support HTML5
ការស៊ើបអង្កេតរបស់សមាជិកសភាសហរដ្ឋអាមេរិកលើព្រឹត្តិការណ៍វាយប្រហារថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ លើវិមានសភាអាមេរិក បានបន្តធ្វើកាលពីថ្ងៃអង្គារ ដោយមានសវនាការសាធារណៈមួយដែលពិនិត្យលើការប៉ុនប៉ងរបស់លោកអតីតប្រធានាធិបតី Donald Trump នៅក្នុងការច្រានចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ តាមរដ្ឋសំខាន់ៗមួយចំនួន។ នៅក្នុងការស៊ើបអង្កេតថ្ងៃទី៤របស់សភានេះ អ្នកស៊ើបអង្កេតបានផ្ដល់ហេតុផលថា ការអះអាងមិនត្រឹមត្រូវរបស់លោក Trump គឺជាហេតុបង្កដោយផ្ទាល់ឱ្យមានការវាយប្រហារដ៏ប្រល័យលើវិមានសភានេះកើតឡើង។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសភា រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ចាប ចិត្រា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖