អ្នកស៊ើបអង្កេតថ្ងៃ ៦ មករា៖ លោក Trump គាបសង្កត់ឱ្យក្រសួងយុត្តិធម៌បដិសេធការបោះឆ្នោតឆ្នាំ២០២០
Your browser doesn’t support HTML5
នៅក្នុងសវនាការជាសាធារណៈលើកទីប្រាំក្នុងខែនេះស្តីពីការវាយប្រហារវិមានសភា Capitol របស់សហរដ្ឋអាមេរិកនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នោះ អ្នកស៊ើបអង្កេតសភាបានរៀបរាប់លម្អិតអំពីរបៀបដែលអតីតប្រធានាធិបតី លោក Donald Trump បានដាក់សម្ពាធឱ្យមន្ត្រីអនុវត្តច្បាប់ខ្ពស់បំផុតរបស់ប្រទេសនេះប្រកាសថា មិនត្រឹមត្រូវអំពីការបោះឆ្នោតឆ្នាំ២០២០។
ពីរដ្ឋធានីវ៉ាស៊ីនតោន លោកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA នៅសភារាយការណ៍ ថា ការអះអាងអំពីការលួចបន្លំក្នុងការបោះឆ្នោតនោះក៏ត្រូវបានជំរុញដោយសមាជិកសភាគណបក្សសាធារណរដ្ឋដែលក្រោយមកបានស្វែងរកការលើកលែងទោស។លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួលដូចតទៅ៖