រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​គិត​ពី​ការត្រួតត្រា​សន្តិសុខ​ក្រោយ​សង្គ្រាម​របស់​អ៊ីស្រា​អែល​ក្នុង​តំបន់​ហ្កាហ្សា

រូបភាព​នៃ​រថយន្ត​យោធា និង​ទាហាន​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ជិត​ព្រំដែន​តំបន់ហ្កាហ្សា កាលពី​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែលលោក Israel Katz បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​អ៊ីស្រាអែលនឹង​ត្រួតត្រា​សន្តិសុខ​លើ​តំបន់​ហ្កាហ្សា​បន្ទាប់ពី​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​នឹងកងជីវពល​ហាម៉ាស់។

លោក Katz បាន​ចុះផ្សាយ​លើ​ប្រព័ន្ធ​សង្គម​ X ​ថា ​«បន្ទាប់ពី​ការលុបបំបាត់​យោធា​របស់​ក្រុម​ហាម៉ាស់​និង​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​ហ្កាហ្សា​មក ​អ៊ីស្រាអែល​នឹង​ត្រួតត្រា​សន្តិសុខ​លើ​តំបន់​ហ្កាហ្សា​ដោយ​អាច​ធ្វើ​សកម្មភាព​បានពេញលេញ»។

លោក​បាន​ប្រៀបធៀប​ទស្សនៈ​វិស័យ​សម្រាប់​តំបន់​ហ្កាហ្សា​ទៅនឹង​ស្ថានភាព​នៅ​ក្នុង​តំបន់ West Bank ដែល​អ៊ីស្រាអែល​កាន់កាប់​ជា​ទីកន្លែង​ដែល​កងទ័ព​អ៊ីស្រាអែល​បាន​វាយ​ឆ្មក់​ជា​ប្រចាំ​ដែល​ពួកគេ​និយាយ​ថា​មាន​គោលបំណង​បង្អាក់​សកម្មភាព​ភេរវកម្ម។

អ៊ីស្រាអែល​បាន​និយាយ​ថា​សង្គ្រាម​របស់​ខ្លួន​មាន​គោលបំណង​រួមបញ្ចូល​ទាំង​ការធ្វើ​ឱ្យ​ប្រាកដ​ថា​យោធា​បាន​ផ្តួល​ក្រុម​ហាម៉ាស់ហើយ​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពួក​កងជីវពល​នេះមិន​អាច​វាយ​ប្រហារ​អ៊ីស្រាអែល​ដូច​ដែល​ក្រុម​ហាម៉ាស់​បាន​ធ្វើ​នៅ​ក្នុងការវាយ​ប្រហារ​នៅ​ខែ​តុលា ​ឆ្នាំ២០២៣​ដែល​បាន​សម្លាប់​មនុស្ស​ជាង១.២០០​នាក់។

ការត្រួតត្រា​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កាហ្សា​នឹង​ខុស​ពី​ទស្សនៈ​ក្រោយ​សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក ​អង្គការ​សហប្រជាជាតិ​និង​ប្រទេស​ផ្សេង​ទៀត។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោកAntony Blinkenបាន​និយាយ​កាលពី​ខែ​តុលា​ថា​សង្គ្រាម​ក្នុង​តំបន់​ហ្កាហ្សា​ត្រូវតែ​បញ្ចប់ «នៅ​ក្នុង​របៀប​មួយ​ដែល​ធ្វើ​ឱ្យ​ក្រុម​ហាម៉ាស់នៅ​ក្រៅ​តំបន់​នោះ​និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​អ៊ីស្រាអែល​មិន​ស្ថិត​នៅ​តំបន់​នោះ»៕