យោធាអ៊ីស្រាអែលបានបញ្ជាឱ្យជម្លៀសពលរដ្ឋចេញពីផ្នែកមួយនៃតំបន់ដែលមានមនុស្សច្រើនក្នុងតំបន់ហ្កាហ្សា ដែលគេបានកំណត់ថាជាតំបន់មនុស្សធម៌។
យោធានិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានបង្កប់ខ្លួននៅក្នុងតំបន់នេះ ហើយជនស៊ីវិលគួរតែជម្លៀសខ្លួនចេញពីតំបន់ភាគខាងកើត។
ការប្រកាសនេះបានធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីជួបជាមួយលោកប្រធានាធិបតី Joe Biden និងថ្លែងទៅកាន់សភាដើម្បីការពារសកម្មភាពរបស់លោកសម្រាប់សង្រ្គាមរយៈពេល៩ខែប្រឆាំងនឹងក្រុមហាម៉ាស់ ខណៈដែលការចរចាបទឈប់បាញ់នៅតែបន្ត។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា បាននិយាយថា ការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល បានធ្វើឲ្យចំនួនប្រជាជនប៉ាឡេស្ទីនស្លាប់នៅក្នុងសង្គ្រាម ដល់ជាង៣៩.០០០នាក់៕