ក្រុម​រដ្ឋអ៊ីស្លាម​អះអាងលើ​ការ​សម្លាប់​​អ្នក​កាន់​គ្រឹស្តសាសនា​អេត្យួូពី​នៅ​លីប៊ី

រូបក្នុង​ខ្សែ​វីដេអូ​ដែល​បានត្រូវ​ផ្សាយ​តាមបណ្តាញ​អ៊ីនធឺណែត​កាល​ពី​ថ្ងៃ​អាទិត្យ​ហើយ​ដែល​វីអេអូ​បាន​មើល​ បង្ហាញ​ឲ្យ​ឃើញ​មនុស្ស​មួយ​ក្រុម​បាន​ត្រូវ​កាត់ក្បាល​នៅ​លើ​ឆ្នេរខ្សាច់​មួយ​នៅ​ពេល​ពួក​គេលត់ជង្គង់​នៅ​មុខ​ពួក​អ្នកប្រហារជីវិត​ពួក​គេ។

ក្រុម​រដ្ឋ​អ៊ីស្លាម​បានអះអាង​ថា​ ខ្លួន​បាន​សម្លាប់រង្គាល​ជនជាតិអេត្យូពី កាន់គ្រឹស្តសាសនា​៣០នាក់​ នៅ​ក្នុង​វីដេអូ​មួយ​ស្រដៀង​គ្នា​នឹង​ការសម្លាប់​កាល​ពី​ពេល​មុនៗដែល​បានត្រូវផ្សាយ​ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​ជ្រុលនិយម​ទាំង​នេះ។

រូបក្នុង​ខ្សែ​វីដេអូ​ដែល​បានត្រូវ​ផ្សាយ​តាមបណ្តាញ​អ៊ីនធឺណែត​កាល​ពី​ថ្ងៃ​អាទិត្យ​ហើយ​ដែល​វីអេអូ​បាន​មើល​ បង្ហាញ​ឲ្យ​ឃើញ​មនុស្ស​មួយ​ក្រុម​បាន​ត្រូវ​កាត់ក្បាល​នៅ​លើ​ឆ្នេរខ្សាច់​មួយ​នៅ​ពេល​ពួក​គេលត់ជង្គង់​នៅ​មុខ​ពួក​អ្នកប្រហារជីវិត​ពួក​គេ ហើយ​មាន​មនុស្ស​មួយ​ក្រុមទៀត​បានត្រូវបាញ់​សម្លាប់​ចំផ្នែក​ខាងក្រោយ​ក្បាលនៅ​ក្នុង​កន្លែង​មួយ​ផ្សេងទៀត។​

ការ​សម្លាប់មនុស្សដ៏​គួរ​ស្បើម​នេះបាន​ត្រូវ​កត់ត្រា​ទុកនៅ​ទី​បញ្ចប់​នៃ​វីដេអូ​ជិត​៣០នាទី​នោះ ដែល​ពណ៌នា​ទស្សនៈរបស់​ក្រុម​រដ្ឋ​អ៊ីស្លាម​អំពី​គ្រឹស្តសាសនា​ និង​ការ​ខិតខំប្រឹង​ប្រែង​របស់​ខ្លួន​ក្នុងកា​រ​ធ្វើ​ឲ្យ​ក្រុម​អ្នក​មិន​គោរពសាសនា​អ៊ីស្លាម ជឿ​លើ​សាសនា​នេះ​វិញ។​

កាល​ពីខែ​កុម្ភៈ​ ក្រុម​រដ្ឋអ៊ីស្លាម​បានផ្សាយ​វីដេអូស្រដៀង​គ្នាមួយ​ដែល​បង្ហាញ​ពួក​សមាជិក​នៃរដ្ឋ​អ៊ីស្លាម​កាត់ក្បាល​ក្រុម​អ្នកគោរព​សាសនា​គ្រឹស្ត​សាសនា​អេហ្ស៊ីប។

មន្ត្រី​ម្នាក់​នៃ​សម្ព័ន្ធអារ៉ាប់​បាននិយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ថា​ ក្រុម​អគ្គមេបញ្ជាការ​យោធា​ក្នុង​តំបន់នឹង​ជួប​គ្នា​នៅ​ក្នុង​ក្រុង​ Le Caire នៅ​សប្តាហ៍​នេះ​ ដើម្បីពិភាក្សា​គ្នា​អំពីការ​បង្កើតកងកម្លាំង​យោធា​រួមគ្នា​មួយ​ប្រឆាំង​នឹង​ក្រុម​ជន​សកម្មប្រយុទ្ធរដ្ឋ​អ៊ីស្លាម៕