​​Islamic State​​​​​​ថា​​​ខ្លួន​​​បាន​​កាត់​​​ក្បាល​​​បុគ្គលិក​​​មនុស្សធម៌​​​ជនជាតិ​​​អាមេរិក

លោក ​​​Abdul-Rahman (Peter) Kassig ​អ្នកធ្វើ​​​ការ​ផ្នែក​ផ្ដល់​​​ជំនួយ​អាមេរិកាំង​​​កំពុង​​​ចែក​​​អំណោយ​​​ទៅ​​​ឲ្យ​​​ជន​​​ភៀសខ្លួន​​​នៅ​​​ក្នុង ​​​Bekaa Valley​​​​ នៅ​​​ក្នុង​​​ប្រទេស​​​លី​​​បង់​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១៣​​​។

​​​​ជន​សកម្ម​​​ប្រយុទ្ធ​​ដែល​​​និយាយ​ភាសា​អង់គ្លេស​តាម​សំនៀង​អង់គ្លេស​​​​បាន​ព្រមាន​ថា​ពួក​ទាហាន​ស.រ.អ.​ក៏​​​នឹង​​​មាន​ជោគវាសនា​ស្រដៀង​គ្នា​នេះ​ដែរ។​

ក្រុម​សកម្ម​ប្រយុទ្ធ​ ​Islam​ State ​និយាយ​កាល​ពី​ថ្ងៃអាទិត្យនៅ​ក្នុងវីដេអូ​មួយ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ Internet ថា​ពួក​គេ​បាន​កាត់​ក្បាល​លោក​ ​Abdul-Rahman ​Kassig ​ដែល​ជា​អ្នកធ្វើ​ការ​ផ្នែក​ផ្ដល់​ជំនួយ​អាម៉េរិកាំង​។​

អ្នកស្រី Bernadette Meehan អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​ ​ ​សន្តិសុខជាតិ​ស.រ.អ.​បាន​និយាយ​ថាក្រុម​អ្នក​ស៊ើប​ការ​សម្ងាត់​បាន​កំពុងធ្វើការតាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​កំណត់​អំពី​ភាព​ត្រឹមត្រូវ​នៃ​ខ្សែ​វីដេអូ​នោះ​។​ នៅ​ក្នុង​ខ្សែ​វីដេអូ​នោះជន​សកម្ម​ប្រយុទ្ធ​ម្នាក់​ឈរ​លើ​ក្បាល​របស់​សាកសពមួយ​ដែល​បាន​ត្រូវ​កាត់​ក្បាល​។​ សាកសព​នោះ​ត្រូវ​បាន​ក្រុម​សកម្ម​ប្រយុទ្ធនិយាយ​ថា​ជា​ក្បាល​លោក​Kassig។​ ​ទោះបី​ជា​យ៉ាងណាក៏ដោយ​វីដេអូ​នេះ​មិន​បាន​បង្ហាញ​ឱ្យ​ឃើញ​សកម្មភាពកាត់​ក្បាល​ទេ។

ជន​សកម្ម​ប្រយុទ្ធដែល​និយាយ​ភាសា​អង់គ្លេស​តាម​សំនៀង​អង់គ្លេសបាន​ព្រមាន​ថា​ពួក​ទាហាន​ស.រ.អ.​ក៏​នឹង​មាន​ជោគវាសនា​ស្រដៀង​គ្នា​នេះ​ដែរ។​

វីដេអូ​ស្រដៀង​គ្នា​នេះ​ដែរក៏​បាន​បង្ហាញ​ពីកាត់​ក្បាល​បុរស​យ៉ាង​តិចណាស់​១៨​នាក់​ដែល​បាន​ត្រូវ​គេ​ស្គាល់​ថាជា​យោធា​របស់​ប្រទេសស៊ីរី។

អតីត​ទាហាន​ Ranger ​នៃ​កង​ទ័ព​ជើង​គោក​ស.រ.អ.​អាយុ​២៦ឆ្នាំ​រូប​នេះ​បាន​ត្រូវ​ចាប់​ខ្លួន​១៣ខែ​មក​ហើយ​នៅ​ពេល​លោក​ធ្វើ​ការងារ​ខាង​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​ស៊ីរីដែល​ខ្ទេចខ្ទាំដោយ​សារ​សង្គ្រាម។​គ្រួសារ​លោក​បាន​និយាយ​ថា​លោក​បាន​ប្ដូរ​សាសនា​ទៅ​កាន់​សាសនា​ Islam វិញ​នៅ​ពេលលោក​ជាប់​ឃុំឃាំង​ហើយ​បាន​ប្ដូរ​ឈ្មោះ​ពី​ Peter​។​

អ្នកស្រី​ Paula Kassig​បាន​និយាយ​កាល​ពី​ពេល​ថ្មីៗនេះ​ប្រាប់​កម្មវិធី​ Today របស់​បណ្ដាញ​ទូរទស្សន៍​ NBC​ ថា​អ្នកស្រី​និង​ប្ដី​អ្នកស្រី​បាន​ទទួល​ខ្សែ​អាត់​ថត​សំទ្បេង​របស់​កូនប្រុស​អ្នកស្រី​កាល​ពី​បី​បួន​សប្ដាហ៍​មុន​នេះ​ដែល​នៅ​ក្នុង​នោះ​កូន​អ្នកស្រី​បាន​និយាយ​ថា​លោក​ព្រួយបារម្ភ​ថា​ពេល​វេលា​របស់​លោក​ជិត​អស់​ហើយ។

លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ David ​Cameron បាន​មាន​ប្រសាសន៍​ថា​លោក​មានការ​រន្ធត់​នៅ​ពេល​ដែល​លោក​ឃើញការ​សម្លាប់​លោក​Kassig ដោយ​គ្មាន​មេត្តា​៕