កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបង្ហោះកាំជ្រួចផ្លោង ballistic ចេញពីក្រោមដី ជាផ្នែកមួយនៃសមយុទ្ធយោធាដោយប្រើនាវាដឹកយន្តហោះមិនពិតមួយ នៅច្រកសមុទ្រ Hormuz នេះបើតាមការរាយការណ៍របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់កាលពីថ្ងៃពុធ។
នេះ ជាព្រឹត្តិការណ៍ចុងក្រោយនៃរឿងរ៉ាវជាច្រើនទាក់ទងនឹងសមយុទ្ធយោធារបស់អ៊ីរ៉ង់ដែលបាននាំឲ្យមូលដ្ឋានទ័ពពីរកន្លែងរបស់សហរដ្ឋអាមេរិក ត្រូវប្រកាសកម្រិតគ្រោះថ្នាក់ កាលពីថ្ងៃអង្គារ។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បន្ថែមថា មានយន្តហោះដ្រូនពីរគ្រឿង បានបាញ់សំដៅទៅប៉មរបស់នាវាចម្បាំងមិនពិតនេះ។
ទូរទស្សន៍រដ្ឋនេះ មិនបានចាក់ផ្សាយភ្លាមៗរូបភាពនៃការបាញ់បង្ហោះកាំជ្រួចនេះទេ ប៉ុន្តែសមយុទ្ធយោធានេះ បង្ហាញពីលទ្ធភាពគ្រោះថ្នាក់នៃការផ្ទុះនូវជម្លោះយោធារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក៕