កំណត់និពន្ធ៖ លោក ភើ សុផុន គឺជាវិចិត្រករកម្ពុជាមួយរូប ត្រូវបានគេស្គាល់តាមរយៈស្នាដៃសិល្បៈរបស់លោក ដែលបានដាក់តាំងបង្ហាញក្នុងពិព័រណ៍ជាច្រើនទាំងក្នុង និងក្រៅប្រទេស។ កាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញាកន្លងទៅនេះ លោកសុផុន បានបើកបង្ហាញស្នាដៃគំនូររបស់លោកក្នុងពិព័រណ៍មួយហៅថា «ចំណែកនៃពេលវេលា៖ ជីវភាពរស់នៅក្នុងរាជធានីភ្នំពេញ» នៅវិចិត្រសាលសិល្បៈសហគមន៍ មូលនិធិអាស៊ី។ គំនូរទាំងនោះមានរចនាបទលក្ខណៈប្លែក បែបសម័យ និងបុរាណ ដើម្បីបង្ហាញអំពីការរស់នៅមួយចំនួន ដែលមិនផ្លាស់ប្តូរលឿនតាមសង្គមបច្ចេកវិទ្យា ដូចជាការអភិវឌ្ឍរបស់ទីក្រុង។ លោក ភើ សុផុន បានផ្តល់បទសម្ភាសន៍អំពីពិព័រណ៍គំនូរនេះជាមួយនាង សើ សាយ្យាណា នៃ VOA នៅរាជធានី ភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា កន្លងទៅនេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។
Your browser doesn’t support HTML5
ទស្សនាកម្រងរូបភាពនៃស្នាដៃពិព័រណ៌រូបគំនូររបស់វិចិត្រករ ភើ សុផុន «ចំណែកនៃពេលវេលា៖ ជីវភាពរស់នៅក្នុងរាជធានីភ្នំពេញ»