ក្នុងចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហាកន្លងទៅនេះ អ្នកជំនាញចំនួន១៩នាក់មកពីបណ្តាប្រទេសចំនួន៤នៅតំបន់អាស៊ីអាគ្នេយ៍រួមមាន ប្រទេសភូមា ឬមីយ៉ាន់ម៉ា ប្រទេសថៃ កម្ពុជា និងឥណ្ឌូនេស៊ី បានជួបជុំពិភាក្សាគ្នាជុំវិញប្រធានបទ«តួនាទីសាសនាក្នុងស្ថាប័នសាធារណៈ»នៅក្នុងកម្មវិធីសន្និសីទលើកទី២ ដែលរៀបចំឡើងដោយអង្គការសហព័ន្ឌឥណ្ឌូនេស៊ីដើម្បីការសិក្សាសាសនា និងមូលនីធិ Henry Luce Foundation ដែលត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសភូមា។ អ្នកនាង សូ ហ្វារីណា អ្នកជំនាញខាងសាសនាម៉ូស្លីមនៅកម្ពុជា និងប្រវត្តិសាស្ត្រខ្មែរក្រហម បានចូលរួមក្នុងសន្និសីទនេះ ហើយបានផ្តល់បទសម្ភាសន៍ឲ្យនាង ទែន សុខស្រីនិត នៃវីអូអេ ដែលមានសេចក្តីដូចតទៅ៖
Your browser doesn’t support HTML5