សកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិនឹងដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់តុលាការខេត្តកោះកុងដែលបានដាក់ទោសពួកគេឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែនិងពិន័យជាប្រាក់ជាង១០០លានរៀល។
បើទោះបីជាពេលនេះទោសនៅសេសសល់ត្រូវបានព្យួរបន្ទាប់ពីពួកគេជាប់ពន្ធនាគារជាង១០ខែក៏ដោយ ក៏ពួកគេយល់ថាវា ជារឿងអយុត្តិធម៌ចំពោះក្រុមខ្លួនដែលមិនបានប្រព្រឹត្តខុស។ សកម្មជនទាំងនេះក៏ប្តេជ្ញាថានឹងបន្តសកម្មភាពការពារបរិស្ថាននៅខេត្តកោះកុងដោយមិនរាថយឡើយ។
លោក ម៉ែន គឹមសេង នៃ VOA បានសម្ភាសលោក សាន់ ម៉ាឡា ដែលជាសហស្ថាបនិកនៃចលនាមាតាធម្មជាតិ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖
Your browser doesn’t support HTML5