កំណត់និពន្ធ៖ ខ្សែភាពយន្តខ្មែរដែលមានចំណងជើងថា «ដុំហ្វីលចុងក្រោយ» ឬ The Last Reel កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ខ្សែភាពយន្តនេះត្រូវបានថតនៅប្រទេសកម្ពុជា ដែលជាស្នាដៃដឹកនាំ និងផលិតលើកដំបូងបង្អស់របស់លោកស្រី សុទ្ធោ គុល្លីការ និងទទួលបានពានរង្វាន់អន្តរជាតិចំនួន៤ផ្ទួនៗគ្នា។ ហើយបច្ចុប្បន្ន រឿងនេះកំពុងចាក់បញ្ចាំងនៅតាមរោងភាពយន្តនានានៅក្នុងប្រទេសកម្ពុជាទាំងនៅភ្នំពេញ និងខេត្តសៀមរាប។ នាង សើ សាយ្យាណា បានជួបសម្ភាសជាមួយលោកស្រី សុទ្ធោ គុល្លីការ ដែលជាអ្នកដឹកនាំរឿង និងផលិតការិនីនៃរឿងនេះ ជុំវិញភាពជោគជ័យ និងខ្លឹមសារនៃសាច់រឿងនេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖
Your browser doesn’t support HTML5