បទសម្ភាសន៍ VOA៖ យុវជនខ្មែរនៅក្រុងសៀងហៃថាស្ថានភាពបិទខ្ទប់ដោយសារកូវីដបានធូរស្រាលបន្តិច
Your browser doesn’t support HTML5
ទីក្រុងសៀងហៃប្រទេសចិន ដែលមានប្រជាជនជាង២៦លាននាក់ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយរបស់ពិភពលោក កំពុងបន្តសិ្ថតនៅក្រោមវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងតាំងពីដើមខែមេសាមក ដើម្បីទប់ទល់នឹងការរាតត្បាតនៃវីរុសកូរ៉ូណាបំប្លែងថ្មីអូមីក្រុង។ វិធានការតឹងតែងមិនធ្លាប់មាននៅទីក្រុងធំបំផុតរបស់ចិននេះ បាននាំឱ្យមានបញ្ហាកង្វះម្ហូបអាហារនិងការតវ៉ាពីប្រជាជនខ្លះ ក៏ដូចជាប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញអន្តរជាតិផងដែរ។ លោក អ៊ឹម ច័ន្ទរក្សា អាយុ ២៧ឆ្នាំ ជាអតីតនិស្សិតខ្មែរនៅទីក្រុងប៉េកាំង ដែលបច្ចុប្បន្នរស់នៅនិងបម្រើការជាអ្នកប្រឹក្សាធនធានមនុស្សផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់និងលទ្ធកម្ម នៅទីក្រុងសៀងហៃអស់រយៈពេល៨ខែមកនេះ។ យុវជនដែលមានស្រុកកំណើតនៅខេត្តក្រចេះរូបនេះនិយាយថា ស្ថានភាពបិទខ្ទប់បានធូរស្រាលបន្តិចហើយក្រោយពីវិធានការជាងបីសប្តាហ៍នេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍ទាំងស្រុងរវាងលោក សឹង សុផាត នៃវីអូអេ និងលោក អ៊ឹម ច័ន្ទរក្សា កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ដូចតទៅ៖