បទ​សម្ភាសន៍ VOA៖ ការ​ដាក់​គំនាប​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​គ្រោះ​ថ្នាក់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​មើលទំព័រ​ Facebook របស់​ VOA នៅ​ឯ​សាកល​វិទ្យាល័យពុទ្ធិសាស្ត្រ​នៅ​ទីក្រុង​ភ្នំពេញ ក្នុ​ងកម្មវិធីមួយ​ដែល​មាន​អ្នក​ចូលចិត្ត​ប្រព័ន្ធ​កុំព្យូទ័រ​ជាង​៨០០នាក់​បាន​ជួបជុំ​គ្នា​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ខាង​បច្ចេក​វិទ្យា​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។

សេរីភាព​ក្នុង​កា​របញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ដំណើរ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

កំណត់​និពន្ធ៖ សេរីភាព​ក្នុង​កា​របញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ដំណើរ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។ ដូច្នេះ រាល់​ការ​ដាក់​គំនាប​លើ​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​គឺជា​គ្រោះថា្នក់​មួយ​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​នេះ។ នេះ​បើ​យោង​តាម​លោកស្រី Ellen Grant ផលិតករ​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ស្តី​ពី​សេរីភាព​ និង​តួនាទី​របស់​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា។ ថ្មីៗ​នេះ ខ្សែ​ភាពយន្ត​ឯកសារ​របស់​លោកស្រី​ដែល​មាន​ចំណង​ជើង​ថា «‍លទ្ធិ​ប្រជា​ធិបតេយ្យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត៖ កម្ពុជា-រាជាណាចក្រ​លោក​កាហ្វកា» https://goo.gl/x029BE ត្រូវបាន​ចាក់​បញ្ជាំង​នៅ​ទីក្រុង Long Beach រដ្ឋ​កាលីហ្វ័រញ៉ា និង​ទីក្រុង Los Angeles។

នាង ទែន សុខស្រីនិត នៃ VOA បាន​សម្ភាស​លោកស្រី Ellen Grant អំពី​ខ្សែ​ភាពយន្ត​នេះ និង​ប្រតិកម្ម​របស់​អ្នក​ទស្សនា។ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​តទៅ។

Your browser doesn’t support HTML5

បទ​សម្ភាសន៍៖ ការ​ដាក់​គំនាម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​គ្រោះ​ថ្នាក់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

លោក​ស្រី Ellen Grant គឺជា​ផលិតករ​ខ្សែភាព​យន្ត​ឯកសារ​នៅ​រដ្ឋ Washington ដែល​ថ្មីៗ​នេះ​លោក​ស្រី​បាន​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ស្តី​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត៖ កម្ពុជា-រាជាណាចក្រ​លោក​កាហ្វកា (Cyber-Democracy: Cambodia, Kafka's Kingdom)។ (រូបថត​ផ្តល់​ឲ្យ)