កំណត់និពន្ធ៖ គោលនយោបាយរបស់រដ្ឋាភិបាលដែលជំរុញឲ្យមានការចូលរួមក្នុងសង្គម និងពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជនកាន់តែខ្លាំងគឺសំខាន់ក្នុងការអភិវឌ្ឍប្រទេស។ នេះបើយោងតាម នាង អេង លីនដា ប្រធានសភានិស្សិតប្រចាំសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងជាអ្នកឈ្នះពានរង្វាន់ពីកម្មវិធី Next Generation ឆ្នាំ២០១៤ ដែលកំពុងតែចូលរួម និងរៀនសូត្រពីកម្មវិធីភាពជាអ្នកដឹកនាំអន្តរជាតិនៅសហរដ្ឋអាមេរិក (International Visitor Leadership Program) ដែលរៀបចំឡើងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ នាង ទែន សុខស្រីនិត នៃ VOA បានសន្ទនាជាមួយនឹង នាង អេង លីនដា អំពីកម្មវិធីនេះ និងអំពីសារៈសំខាន់នៃគោលនយោបាយគាំទ្រការចូលរួមរបស់យុវជន។ សូមលោកអ្នកស្តាប់បទសន្ទនានេះដូចតទៅ។
Your browser doesn’t support HTML5