ជនបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទ្បានមួយគ្រឿងបានសម្លាប់បុគ្គលិកសន្តិសុខអាហ្វហ្គានីស្ថានបួននាក់និងបានធ្វើឲ្យជាង១២នាក់ទៀតរងរបួសនៅពេលក្បួនកុងវ័ររបស់ពួកគេបានត្រូវវាយប្រហារនៅក្នុងខេត្ត Helmand នាប៉ែកខាងត្បូងប្រទេស។
ការវាយប្រហារនេះបានកើតមានទ្បើងតែប៉ុន្មានម៉ោងក្រោយពីគ្រាប់បែកមួយគ្រាប់បានផ្ទុះ ដោយបណ្តាលឲ្យជនស៊ីវិលពីរនាក់ត្រូវរបួសនៅក្នុងខេត្ត Kandahar ជិតខាង។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យថាកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានសម្លាប់ក្រុមបះបោរតាលីបង់យ៉ាងតិចណាស់២៧នាក់នៅក្នុងកិច្ចប្រតិបត្តិការប្រឆាំងនឹងការបះបោរនៅក្នុងតំបន់ Helmand Kandahar Ghazni និង Kunar។
ក្រុមបះបោរតាលីបង់បានធ្វើការវាយប្រហារយ៉ាងខ្លាំងកាលពីប៉ុន្មានខែមុននេះនៅក្នុងប៉ែកខាងត្បូងនៃអាហ្វហ្គានីស្ថាន៕