មេដឹក​នាំសាសនា​គ្រិស្តអំពាវ​នាវ​ឲ្យ​អធិដ្ឋាន​ដល់​ជនរងគ្រោះ​នៃ​រលកយក្ស​ស៊ូណាមិ

រូបឯកសារ៖ ការខូចខាតបង្កឡើងដោយរលកយក្សស៊ូណាមិនៅប្រទេសឥណ្ឌូនេស៊ីកន្លងទៅ។ 

ថ្វីបើអ្នក​កាន់​សាសនា​គ្រិស្ត​ជា​ច្រើន​បាន​ភៀស​ខ្លួន​ពីតំបន់​នេះ​ដោយ​ការ​ភ័យ​ខ្លាច​គ្រោះ​មហន្ដរាយ​បន្ត​ទៀត​ក៏ដោយ ​ក៏នៅ​មាន​អ្នកចូលរួម​ពិធី​បុណ្យ​តាម​វិហារ​ខ្លះ។ ​

មេដឹក​នាំវិហារ​សាសនា​គ្រិស្តនៅប្រទេស​ឥណ្ឌូណេស៊ី​បាន​អំពាវ​នាវ​ដល់គ្រីសាសនិក​ជន​នៅ​ទូទាំង​ប្រទេស​ឱ្យ​អធិស្ឋាន​សម្រាប់​ជនរងគ្រោះ​នៃ​រលកយក្ស​ស៊ូណាមិ​កាលពី​ថ្ងៃ​សៅរ៍​ដែល​បាន​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ឆ្នេរ ​Java ​ភាគខាង​លិច។​

ថ្វីបើអ្នក​កាន់​សាសនា​គ្រិស្ត​ជា​ច្រើន​បាន​ភៀស​ខ្លួន​ពីតំបន់​នេះ​ដោយ​ការ​ភ័យ​ខ្លាច​គ្រោះ​មហន្ដរាយ​បន្ត​ទៀត​ក៏ដោយ ​ក៏នៅ​មាន​អ្នកចូលរួម​ពិធី​បុណ្យ​តាម​វិហារ​ខ្លះ។ ​

អ្នកស្រី ​Anita Sitorus ​បានធ្វើ​ជា​អធិបតី​ក្នុង​កម្មវិធី​មួយ​កាលពី​ថ្ងៃអង្គារ​នៅ​ព្រះវិហារ ​Rahmat Carita Pentecostal ​ជិត​តំបន់​Carlita ​ដែល​ជាតំបន់​រងគ្រោះ​បំផុត​មួយ។ ​

អ្នកស្រី​ Sitorus ​បាន​និយាយ​ថា «បន្ទាប់ពី​ឧបទ្ទវហេតុ​នេះ ព្រះ​ជា​ម្ចាស់​អនុញ្ញាត​ឱ្យយើង​បន្ត​បម្រើ​ប្រជា​ពលរដ្ឋ ​ជា​ពិសេស​នេះ​គឺ​ជាឱកាស​ល្អ​ដើម្បី​បម្រើ​ព្រះ»។​

រលក​យក្សស៊ូណាមិ​បាន​កើតឡើង​ដោយ​គ្មាន​ការ​ព្រមាន​ជាមុន​ ហើយ​បាន​បំផ្លាញ​តំបន់​ឆ្នេរសមុទ្រ​ដ៏​ប្រជាប្រិយ បំផ្លាញ​សណ្ឋាគារ​ទេសចរណ៍​និង​តំបន់​លំនៅដ្ឋាន។​

មន្រ្តី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី​និយាយ​ថា ​ចំនួន​អ្នកស្លាប់​គិតមក​ដល់​ថ្ងៃអង្គារ​មាន​ដល់​ទៅ​៤២៩​នាក់។ ​ក្រុមជួយ​សង្គ្រោះ​បាន​ប្រើឆ្កែ​ហិតក្លិន​និង​drones ​ដើម្បី​ស្វែង​រកអ្នក​នៅ​រស់​ពី​រលកយក្ស​ស៊ូណាមិ​ដែល​បាន​បំផ្លិច​បំផ្លាញ​សហគមន៍​នៅ​ចន្លោះ​កោះ Sumatra ​និង ​Java ​នៅ​ច្រក​សមុទ្រ Sunda។ ​មនុស្ស​ជាង១ពាន់​៤០០​នាក់​បាន​រង​របួស ហើយ​យ៉ាងហោច​ណាស់១២៨​នាក់​ទៀត​នៅ​កំពុង​បាត់​ខ្លួន៕