ភ្នំពេញ៖ ស្របពេលដែលគណបក្សនយោបាយកំពុងឃោសនារកសំឡេងឆ្នោត អង្គការតម្លាភាពកម្ពុជាបានចេញរបាយការណ៍មួយដោយបានរកឃើញថា មានស្ថាប័នចំនួនបួនសំខាន់ៗគឺ តុលាការ នគរបាល មន្ត្រីសាធារណៈនិងគណបក្សនយោបាយ បានជាប់ពាក់ព័ន្ឋនឹងការប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេ។
ក៏ប៉ុន្តែស្ថាប័នគយនិងរដ្ឋាករដែលបានទទួលរងការរិះគន់យ៉ាងខ្លាំងពីសាធារណជនថាជាប្រភពនៃអំពើពុករលួយខ្លាំងជាងគេនោះ មិនត្រូវបានដាក់បញ្ជូលនៅក្នុងរបាយការណ៏របស់ខ្លួនទេ។
មានគណបក្សនយោបាយចំនួនប្រាំបី កំពុងបើកយុទ្ឋនាការឃោសនារកសំឡេងឆ្នោតក៏ប៉ុន្តែ មានតែគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់កាប់អំណាចតែមួយប៉ុណ្ណោះដែលបានទទួលរងការរិះគន់ពីគណបក្សប្រឆាំងថា មានអំពើពុករលួយខ្លាំងជាងគេហើយគណបក្សប្រឆាំងបានដាក់បញ្ហាពុករលួយនៅក្នុងគោលនយោបាយរបស់ខ្លួនដើម្បីឃោសនារកសំឡេងឆ្នោតនិងធ្វើការវាយប្រហារយ៉ាងចាស់ដៃទៅលើគណបក្សគ្រប់គ្រងអំណាច។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានអានដោយលោក សួង សារឿន សមាជិកគណៈកម្មការនាយកនៃអង្កការតម្លាភាពកម្ពុជាបាននិយាយនៅក្នុងអង្គសន្និសីទព័ត៌មាននៅថ្ងៃអង្គារនេះថា លទ្ឋផលបង្ហាញថា៦៥%នៃអ្នកផ្តល់សម្ភាសន៍ទាំងអស់បានសូកប៉ាន់មន្ត្រីតុលាការនិងនគរបាល ហើយ៦២%បានសូកមន្រ្តីចុះបញ្ជីអត្រានុកូលដ្ឋាននិង៥៧%សូកមន្ត្រីពាក់ព័ន្ឋនឹងសេវាកម្មដីធ្លី។ បន្ថែមពីនេះទៅទៀតអ្នកផ្តល់សម្ភាសន៍ចំនួន៣៨%បានសូកប៉ាន់មន្ត្រីសុខាភិបាលនិង៣០%សូកមន្ត្រីអប់រំ។
«សម្រាប់ប្រទេសកម្ពុជាលទ្ឋផលនេះបង្ហាញថា ស្ថាប័នដែលបានបង្កើតឡើងដើម្បីការពារពលរដ្ឋ ដើម្បីផ្តល់យុត្តិធម៌និងលើកកម្ពស់សិទ្ឋិមនុស្សត្រូវបានមើលឃើញជាសារធារណៈថា កំពុងតែរំលោភបំពានសិទ្ឋិអំណាចរបស់ខ្លួន»។
របាយការណ៍របស់អង្គការតម្លាភាពកម្ពុជាត្រូវបានរៀបចំសម្រាប់វាស់វែងអំពើពុករលួយជាសកលប្រចាំឆ្នាំ២០១៣ ដែលបានធ្វើនៅក្នុងប្រទេសចំនួន១០៧ដែលមានប្រជាជនចំនួន១១៤,២៧០នាក់ដែលបានចូលរួមផ្តល់បទសម្ភាសន៍ទាក់ទងនឹងទស្សនៈនិងបទពិសោធន៍របស់ពួកគេចំពោះអំពើពុករលួយនៅក្នុងប្រទេសរបស់ខ្លួន។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា នេះមិនមែនអង្គការតម្លាភាពជាអ្នកនិយាយទេ គឺប្រជាពលរដ្ឋបានចាត់ទុកស្ថាប័នទាំងបួននេះជាស្ថាប័នដែលជាប់ពាក់ព័ន្ឋនឹងអំពើពុករលួយច្រើនជាងគេ។
«ហើយប្រសិនបើស្ថាប័នសំខាន់បែបហ្នឹងជាស្ថាប័នដែលពុករលួយឬរំលោភអំណាចគឺធ្វើឲ្យប្រជាពលរដ្ឋគាត់ខាតប្រយោជន៍ច្រើន។ គាត់ក្លាយជាជនរងគ្រោះនៃស្ថាប័ននេះវិញ។ បាទ អញ្ចឹងជាស្ថាប័នដែលសំខាន់ហើយយើងលើកទឹកចិត្តនិងទទូចរដ្ឋាភិបាលឲ្យដោះស្រាយអំពើពុករលួយនៅក្នុងស្ថាប័នអទិភាពទាំងអស់នេះ»។
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក មន្ត្រីណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលមួយចំនួនបានរកឃើញថា កម្ពុជាបានបាត់ប្រាក់ចំណូលប្រមាណពី៣០០លានទៅ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗដោយសារអំពើពុករលួយ។
លោក ឧិម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលមិនអាចស្នើសុំដើម្បីផ្តល់សេចក្តីអត្ថាធិប្បាយបានទេ។ ក៏ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីបានច្រានចោលការលើកឡើងរបស់អង្កការតម្លាភាពកម្ពុជា។
លោកបាននិយាយថា ការលើកឡើងនៅចំពេលនេះគឺគ្រាន់តែជាយុទ្ឋនាការវាយប្រហារមកលើរដ្ឋាភិបាលតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងខ្លាំងប្រឆាំងនឹងអំពើពុករលួយ។
«យើងបានបង្កើតឲ្យមានយន្តការប្រឆាំងនឹងអំពើពុករលួយ ទី៣យើងបង្កើតឲ្យមានច្បាប់ប្រឆាំងនឹងអំពើពុករលួយ។ នេះជាទង្វើ ជាការងារដែលយើងបានធ្វើដែលខុសពីអង្គការមួយក្រុមតូចដែលទទួលលុយដើម្បីគ្រាន់តែធ្វើវិភាគវាយប្រហារយើងទេ»។
នៅក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំមួយដែលរួមមានកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃនិងវៀតណាម កម្ពុជាគឺជាប្រទេសដែលមានអត្រាសូកប៉ាន់ខ្ពស់ជាងគេប្រមាណ៥៧%បន្ទាប់មកឥណ្ឌូនេស៊ី៣២%។ នេះបើតាមបទបង្ហាញរបស់អង្គការតម្លាភាពកម្ពុជា។
លោកព្រាប កុល បានបញ្ជាក់ថា ប្រជាជនប្រមាណ៨០%បានបញ្ជាក់ថា គាត់អាចផ្លាស់ប្តូរអំពើពុករលួយបាន តាមរយៈចុះហត្ថលេខាលើញ្ញត្តិដើម្បីទាមទារប្រឆាំងនឹងអំពើពុករលួយ ការដឹកនាំធ្វើបាតុកម្មដោយសន្តិវិធីនិងចូលរួមយុទ្ឋនាការជាមួយអង្កការក្រៅរដ្ឋាភិបាលដើម្បីប្រយុទ្ឋប្រឆាំងនឹងអំពើពុករលួយ។
លោក យឹម សុវណ្ណអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា មានស្ថាប័នស្ទើតែទាំងអស់ក្នុងប្រទេសកម្ពុជាបានប្រព្រឹត្តអំពើពុករលួយ ហើយបើចង់បំបាត់អំពើពុករលួយទាល់តែផ្លាស់ប្តូររបបគ្រប់គ្រងដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន៕

Your browser doesn’t support HTML5