ភ្នំពេញ —
ពីរឆ្នាំក្រោយពីទទួលបានអាជ្ញាបណ្ណពីរដ្ឋាភិបាលកម្ពុជា រហូតមកទល់បច្ចុប្បន្ននេះ គម្រោងសាងសង់ផ្លូវដែក និងរោងចក្រស្លដែកថែបរបស់ក្រុមហ៊ុនចិនក្នុងស្រុករវៀង ដែលស្ថិតក្នុងខេត្តព្រះវិហារ និងគម្រោងសាងសង់កំពង់ផែក្នុងខេត្តកោះកុងនោះ នៅមិនទាន់បានចាប់ផ្តើមនៅឡើយទេ។
ក្រុមហ៊ុនឧស្សាហកម្មរ៉ែដែក និងដែកថែបកម្ពុជា Cambodia Iron & Steel Industry Group (CISMIG)បានទទួលសិទ្ធិវិនិយោគសាងសង់ផ្លូវដែក កំពង់ផែ រោងចក្រស្លដែកថែបនេះចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយមានគម្រោងទឹកប្រាក់ចំនួន១១,២ពាន់លានដុល្លារ។ ផ្លូវដែកនេះគ្រោងនឹងភ្ជាប់ពីខេត្តព្រះវិហារទៅកាន់ខេត្តកោះកុង ដែលមានប្រវែងជាង៤០០គីឡូម៉ែត្រ។
ក៏ប៉ុន្តែក្រុមប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នៃគម្រោងវិនិយោគនេះ និងអង្គការសង្គមស៊ីវិល ដែលធ្វើការឃ្លាំមើលគម្រោងមួយនេះ អះអាងថា ក្រុមហ៊ុនចិនខាងលើមិនទាន់បានចាប់ដំណើរការអ្វីមួយនៅឡើយទេ។
ប៉ុន្តែក្រុមប្រជាពលរដ្ឋជឿថា ក្រុមហ៊ុននេះបានចាប់ផ្តើមលក់សិទ្ធិទៅឲ្យក្រុមហ៊ុនរុករករ៉ែតូចៗដទៃទៀតទៅវិញ។
លោកស្វាយ ភឿនគឺជាសមាជិកបណ្តាញសហគមន៍កសាងសន្តិភាពក្នុងស្រុកប៉ាលហាល ឃុំរីករាយ ស្រុករវៀង ដែលផ្ទះរបស់លោកស្ថិតនៅចម្ងាយប្រហែលជាង៣គីឡូម៉ែត្រពីទីតាំងនៃគម្រោងរុករករ៉ែរបស់ក្រុមហ៊ុនចិន។
លោកស្វាយភឿនថ្លែងថា រហូតមកទល់ពេលនេះ លោកគ្រាន់តែបានឃើញបុគ្គលិកក្រុមហ៊ុនប្រើប្រាស់គ្រឿងយន្តដើម្បីជីក និងដឹកជញ្ជួនយកធនធានរ៉ែមួយចំនួនមកចាក់ជាគំនរនៅក្នុងបរិវេណទីធ្លាដែលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគ។
«គឺវាគ្រាន់តែកាយតំបន់រ៉ែហ្នឹងមកខាងក្រៅ។ សកម្មភាពអស់ទាំងនោះវាអត់ទាន់ឃើញកិន ឬដឹកទៅកន្លែងណាទេ ហើយគេក៏គ្រោងនឹងធ្វើសកម្មភាពរោងចក្រស្លដែកនៅតំបន់ហ្នឹងតែម្តង។ ច្រើនដែរហ្នឹង ពីព្រោះយើងឃើញគំនរប៉ុនៗភ្នំៗ»។
គម្រោងវិនិយោគទុនរបស់ក្រុមហ៊ុនចិន Cambodia Iron & Steel Industry Group (CISMIG) នេះមានរយៈពេល៩៩ឆ្នាំ។
តាមគម្រោងដើម ក្រុមហ៊ុននេះត្រូវសាងសង់ផ្លូវដែកដើម្បីដឹកជញ្ជូនរ៉ែដែកដែលរុករកបានទៅកាន់កំពង់ផែខេត្តកោះកុងសម្រាប់នាំចេញ។ ផ្លូវដែកនេះនឹងកាត់តាមខេត្តចំនួន៣ ដូចជាកំពង់ធំ កំពង់ឆ្នាំង និងកំពង់ស្ពឺ។
ដោយឡែក របាយការណ៍ដដែលក៏បានដកស្រង់សម្តីរបស់ប្រធានក្រុមហ៊ុនចិន លោកហ្សាង ឈួនលី ដែលបានថ្លែងក្នុងពិធីចុះហត្ថលេខាថា គម្រោងសាងសង់រោចក្រស្លដែកក្នុងស្រុករវៀងនឹងចាប់ផ្តើមនៅខែកក្កដាឆ្នាំ ២០១៣ហើយនឹងបិទបញ្ចប់ក្នុងរយៈពេល២ឆ្នាំកន្លះ។
លោកស្វាយ ភឿនបានឲ្យដឹងទៀតថា លោកមិនបានឃើញសកម្មភាពសាងសង់អ្វីទេ។ ជាងនោះទៅទៀតតាមព័ត៌មានដែលលោកទទួលបានពីសមត្ថកិច្ចដែលចាំយាមឲ្យក្រុមហ៊ុននេះបានបញ្ជាក់ថា គម្រោងនេះមិនទាន់ដំណើរការគឺដោយសារកង្វះថវិកា ហើយក្រុមហ៊ុនចិនដែលទទួលបានសិទ្ធិក្នុងការរុករករ៉ែដែកនោះ បាននិងកំពុងស្វែងរកដៃគូដទៃទៀតមកបណ្តាក់ទុន។
«ទទួលព័ត៌មានពីទាហានពីអ្នកការពារហ្នឹងគឺថា ក្រុមហ៊ុននេះគ្រាន់តែមកចាប់យកតំបន់រ៉ែសម្រាប់លក់ឲ្យក្រុមហ៊ុន ឬក៏លក់ឲ្យមហាសេដ្ឋី ដែលមានលុយធំៗសម្រាប់ធ្វើវិនិយោគបន្តទៀត។ នេះជាពាក្យរបស់ទាហានរាយការណ៍ប្រាប់ពួកខ្ញុំពីឆ្នាំមុនហ្នឹង»។
ប្រជាពលរដ្ឋនៅក្នុងស្រុករវៀងម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះថ្លែងថា រហូតទល់បច្ចុប្បន្ននេះ លោកគ្រាន់តែឃើញមានគ្រឿងចក្រឈូសឆាយដី និងជីកយករ៉ែមកគរជាគំនរ។
លោកអះអាងថា ក្រុមអ្នកភូមិមិនត្រូវបានហាមឃាត់មិនចូលទៅបរិវេណរបស់ក្រុមហ៊ុនឡើយ។
«ទាក់ទងនឹងក្រុមហ៊ុននេះឃើញថា មានការឈូសឆាយ ដាក់ទីតាំងដាក់ទាហានការពារនៅជុំវិញដីដែលគេដាក់ហ្នឹង យើងឃើញមាន។ គេមិនឲ្យយើងចូលទៅប្រកបមុខរបរពីក្នុងព្រៃបានទេ ពីព្រោះថា ដីហ្នឹងការពារឲ្យក្រុមហ៊ុនហើយ។ ប៉ូលិសគេប្រាប់យើងអញ្ចឹង»។
ក្រុមអង្គការសង្គមស៊ីវិល ដែលបានធ្វើការអង្កេតលើគម្រោងរបស់ក្រុមហ៊ុនចិននេះ បានត្អូញត្អែរពីកង្វះខាតព័ត៌មានអំពីក្រុមហ៊ុនមកពីប្រទេសចិនមួយនេះ។
គម្រោងរុករករ៉ែ និងសាងសង់រោងចក្រដែកថែបនៅក្នុងស្រុកវៀង ខេត្តព្រះវិហារនេះ អាចនឹងគ្របដណ្តប់លើផ្ទៃដីពីចន្លោះ១០ទៅ១៤គីឡូម៉ែត្រការ៉េ។ គម្រោងដដែលនេះត្រូវបានប្រភពពីក្រុមហ៊ុនបញ្ជាក់ថា នឹងអាចផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច២ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់អង្គការសមធម៌កម្ពុជា (Equitable Cambodia)។
លោកអៀង វុទ្ធី នាយកប្រត្តិនៃអង្គការសមធម៌កម្ពុជា ដែលបានចេញរបាយការណ៍ក្រោមចំណងជើងថា៖ «គម្រោងផ្លូវដែកចិនពីភាគខាងជើងទៅភាគខាងត្បួង»នេះ បានឲ្យដឹងថា តាមព័ត៌មានដែលលោកដឹង គម្រោងតម្លៃ១១,២ពាន់លានដុល្លាររបស់ក្រុមហ៊ុនចិននេះត្រូវបានផ្អាក ដោយសារវិបត្តិនៃកង្វះថវិកា និងអំពើពុករលួយក្នុងប្រទេសចិន។
«រដ្ឋមន្ត្រីខាងដឹកជញ្ជូននៅប្រទេសចិនគឺមានបញ្ហាមួយចំនួនទាក់ទងនឹងអំពើពុករលួយជាដើមនោះ។ អញ្ចឹងក្រុមហ៊ុនចិន ដែលធ្វើការវិនិយោគលើគម្រោងផ្លូវដែកកម្ពុជាចិនហ្នឹងក៏មានពាក់ព័ន្ធលើរឿងហ្នឹងដែរ។ អញ្ចឹងយើងជឿជាក់ថា ដោយសារតែរឿងហ្នឹងហើយដែលធ្វើឲ្យគម្រោងផ្លូវដែកទាំងអស់ហ្នឹងត្រូវបានពន្យារពេល»។
យោងតាមរបាយការណ៍របស់អង្គការដដែលឲ្យដឹងថា នៅតំបន់ស្រុករវៀង ខេត្តព្រះវិហារ មិនត្រឹមតែមានរ៉ែដែកប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏សម្បូរទៅដោយធ្យូងថ្ម ដែលក្រុមហ៊ុនចិនអះអាងថា នឹងជាប្រភពសំខាន់សម្រាប់ផ្គត់ផ្គង់ប្រភពថាមពលដល់រោងចក្រស្លដែក។
ជាងនេះទៅទៀត អង្គការដដែលបង្ហាញថា សក្តានុពលនៃការទាញយករ៉ែអាចមានពី៣លានតោនរហូតដល់៥លានតោនក្នុងរយៈពេល៥ឆ្នាំ ហើយរយៈពេលនៃការទាញយករ៉ែអាចមានរហូតដល់៥៥ឆ្នាំ។
លោកស្វាយ ភឿនបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនដែលរស់នៅក្នុងស្រុករវៀងដែលមាន១២ឃុំ បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ ជាពិសេសលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ប្រសិនបើក្រុមហ៊ុននេះធ្វើការសាងសងផ្លូវដែក។
លោកប៊ុន ល៉ើត អភិបាលខេត្តកោះកុង ថ្លែងថា រហូតមកទល់បច្ចុប្បន្នលោកមិនទាន់ឃើញក្រុមហ៊ុនចិននេះសាងសង់កំពង់ផែនៅក្នុងខេត្តកោះកុងទេ។
«ទេ ក្នុងខេត្តខ្ញុំ អត់ឃើញមានគេសង់អ្វីផង។ ខ្ញុំមិនទាន់ឃើញមានគេសង់អ្វីទេ»។
វីអូអេសំឡេងសហរដ្ឋអាមេរិកបានព្យាយាមទាក់ទងទៅកាន់ក្រុមហ៊ុនចិន Cambodia Iron & Steel Industry Group (CISMIG) ប៉ុន្តែពុំមានការឆ្លើយតបណាមួយឡើយ។
ដោយឡែក អ្នកនាំពាក្យនៃស្ថាទូតប្រទេសចិនប្រចាំនៅកម្ពុជា លោកចេងហុងបួ ថ្លែងប្រាប់ថា លោកមិនបានដឹងពីព័ត៌មានអ្វីឡើយទាក់ទងនឹងការវិនិយោគរបស់ក្រុមហ៊ុនចិនមួយនេះ។
របាយការណ៍របស់អង្គការសមធម៌កម្ពុជា (Equitable Cambodia) ក្រោមចំណងជើងថា៖ «គម្រោងផ្លូវដែកចិនពីភាគខាងជើងទៅភាគខាងត្បួង»ក៏បានលើកឡើងនូវការព្រួយបារម្ភណ៍អំពីការផ្តល់សិទ្ធិវិនិយោគរបស់រដ្ឋាភិបាលកម្ពុជាទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ និងរុករករ៉ែផ្សេងៗនៅក្នុងខេត្តព្រះវិហារដែរ។ អង្គការដដែលបញ្ជាក់ថា ភាគច្រើន គម្រោងធ្វើឡើងដោយគ្មានតម្លាភាពក្នុងការផ្តល់អាជ្ញាបណ្ណ និងកង្វះព័ត៌មានសាធារណៈស្តីពីប្រតិបត្តិការរបស់ក្រុមហ៊ុន។
យោងតាមទិន្នន័យ ដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឲ្យដឹងថា ក្រៅពីទឹកប្រាក់វិនិយោគរបស់គម្រោងក្រុមហ៊ុនចិនមួយនេះ ទឹកប្រាក់វិនិយោគពីប្រទេសចិនមកកាន់កម្ពុជាបានកើនដល់៩,១៧ពាន់លានដុល្លារគិតពីចន្លោះឆ្នាំ១៩៩៤ដល់ឆ្នាំ២០១២៕