ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រុករក​អ្នក​ជីក​រ៉ែ​នៅ​ខេត្ត​ព្រះវិហារ​បន្ត​ចូល​ថ្ងៃ​ទីពីរ


កម្មករ​នៅ​អណ្តូង​រ៉ែ​មាស​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។
កម្មករ​នៅ​អណ្តូង​រ៉ែ​មាស​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។
ក្រុម​អាជ្ញាធរ​និង​មន្ត្រី​ប៉ូលិស​ក្នុងស្រុក​រវៀង ​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹងថា​ពួកខ្លួន​មិនទាន់​អាច​រក​ឃើញ​កម្មករ​អណ្តូង​រ៉ែ​ដែល​បាត់​ខ្លួន​នៅឡើយ​ទេ​រហូត​មកទល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ដោយសារ​តែ​ភាព​ស្មុគស្មាញ​នៃ​ភូមិសាស្ត្រ។

កម្មករ​អណ្តូងរ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​ចំនួន​យ៉ាង​តិច​ប្រាំពីរ​នាក់​ត្រូវ​រាយការណ៍​ថា​បាន​បាត់​ខ្លួន ​នេះ​បើតាម​មន្ត្រី​នគរបាល​ខេត្ត​ប៉ុន្តែ​បើ​តាម​មន្ត្រី​ការិយាល័យ​ឧស្សាហកម្ម​បញ្ជាក់​ថា​មាន​តែ​យុវជន​ម្នាក់​គត់​ដែល​ត្រូវ​អះអាង​ពី​ក្រុមគ្រួសារ​ថា​បាន​បាត់​ខ្លួន។

លោក សាយ ដេត​ អធិការ​ស្រុក​រវៀង​និយាយថា​មន្ត្រី​ប៉ូលិស​កំពុង​បន្ត​ការជួយ​សង្គ្រោះ​ដល់​កម្មករ​ទាំងនោះ។

«តាម​រន្ធ​វា​ហើយ​តែ​ដី​វា​ចេះតែ​បាក់​ពេក។ យើង​កាយ​មាន​ដៃ​អាអ៊ិច​ហ្នឹង​ហើយ​វា​នៅតែ​បន្ត​បាក់​បន្ថែម​ទៀត។ វា​បាក់​មក​ទៀត»។

លោក គង់ មករា ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ខេត្ត​ព្រះវិហារ​បាន​ឱ្យ​ដឹង​ថា ការជួយ​សង្គ្រោះ​ជួប​បញ្ហា​ដោយសារ​តែ​ទីនោះ​ជា​តំបន់​ភ្នំ ​ទីតាំង​អណ្តូងរ៉ែ​នោះ​ជា​អណ្តូង​ចាស់។

«ជំរាល​ភ្នំ។ ដី​ហ្នឹង​តែ​យើង​តែ​ហ៊ាន​ជីក​ខ្លាំង​ទៅ​វា​អាច​បាក់​ថែម​ទៀត។ វា​ផុយ​វា​ត្រូវ​ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃ​ទៀត។ កាយ​កន្លែង​នេះ​វា​បាក់​ពីលើ​ថែម។ កាយ​ដល់​រន្ធ​ដែល​យើង​គិតថា​គាត់​នៅ​កន្លែង​ហ្នឹង​យើង​អត់​ហ៊ាន​ចូល​ទេ​ពីព្រោះ​ខាងលើ​វា​ប្រេះ​ពីលើ​ទៀត។ ឧបមា​ថា​គាត់​នៅមាន​ជីវិត​វា​បាក់​ធ្លាក់​ទៅ​វា​មិន​ស្លាប់​ថែម​ទៀត»។

អណ្តូងរ៉ែ​នោះ​មាន​ជម្រៅ​ប្រហែល​ជាង ១០០ ​ម៉ែត្រ​ដែល​ជា​អណ្តូង​ចាស់​មាន​សភាព​ទ្រុឌទ្រោម​និង​ទុក​ចោល​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ភូមិ​ត្រពាំង​ទទឹម ឃុំ​រម្យទម ​ស្រុក​រវៀង ​ខេត្ត​ព្រះវិហារ​បាន​បាក់​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ។ ជា​រៀងរាល់ថ្ងៃ​មាន​ប្រជា​ពលរដ្ឋ​ប្រហែល​ពី​៥០​ទៅ​៦០​នាក់​តែងតែ​ជីក​យក​រ៉ែ​មាស​នៅ​ទៅនោះ។

រហូត​មកទល់​ពេលនេះ​ពុំទាន់​មាន​របាយការណ៍​ពី​ចំនួន​ជាក់លាក់​ពី​ការបាត់​ខ្លួន​និង​ការស្លាប់​នៃ​ក្រុមកម្មករ​នោះ​ទេ។

មន្ត្រី​ប៉ូលិស​ស្រុក​រវៀង​បញ្ជាក់​ថា​ទិន្នន័យ​ច្បាស់ការ​នោះ​គឺថា​មាន​យុវជន​អាយុ​១៨​ឆ្នាំ​មា្ន​ក់​ត្រូវបាន​គ្រួសារ​បញ្ជាក់​ថា​នៅ​កំពុង​ជាប់​ក្នុង​អណ្តូងរ៉ែ​ដែល​បាន​បាក់​នោះ។

លោក គង់ មករា​ប្រាប់​ឱ្យ​ដឹង​ថា​អណ្តូងរ៉ែ​មាស​ដែល​បាក់​សង្កត់​កម្មករ​នោះ​ប្រជា​ពលរដ្ឋ​ទើបតែ​ចាប់ផ្តើម​ដណ្តើម​គ្នា​ជីក​យក​មាស​នៅ​ដើមខែ​ឧសភា​នេះ​ទេ។

«គាត់​នៅតែ​មានៈ​ថា​គាត់​អត់​អ្វី​ហូប។ នៅតែ​បន្ត​ជីក។ គាត់​ត្រូវ​ការរកស៊ី។ សូម្បីតែ​យប់​ម៉ិញ​ហ្នឹង​បញ្ហា​កើតឡើង ​គាត់​នៅតែ​យក​ការ៉ុង​ទៅ​ជីក​យក​ដី​ដែល​យើង​កាយ​ពី​រណ្តៅ​ទៀត»។

លោក ឡោ ចាន់ ​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​នៅ​ខេត្តព្រះវិហារ​បញ្ជាក់​ថា​ភាពក្រីក្រ​បាន​ជំរុញ​ឱ្យ​អ្នកភូមិ​សម្រេចចិត្ត​ទៅ​ជីក​យក​រ៉ែ​បើទោះបីជា​ដឹងថា​មាន​គ្រោះថ្នាក់​យ៉ាងណាក្តី។

លោក ឡោ ចាន់ ​បញ្ជាក់​ទៀត​ថា​អណ្តូងរ៉ែ​មាស​ដែល​បាក់​នោះ​គឺជា​អណ្តូងរ៉ែ​ដែល​សល់​ពី​ក្រុមហ៊ុន​រុករក​រ៉ែ​ចិន​មួយ​ដែល​កាល​ពីមុនមក​ធ្លាប់​ទទួល​បាន​អាជ្ញាបណ្ណ​រុករក​រ៉ែ​នៅ​តំបន់​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG