ACEH ឥណ្ឌូនេស៊ី —
សំឡេង នៃត្រាក់ទ័រឈូសឆាយ និងម៉ាស៊ីនអារឈើបានបំបាត់ភាពស្ងៀមស្ងាត់នៃអ្វីដែលធ្លាប់ជាព្រៃស្រោងត្រូពិចដ៏ធំមួយនៃខេត្ត Acehរបស់ប្រទេសឥណ្ឌូនេស៊ី។ ឥឡូវដីនេះត្រូវបានឈូសឆាយនិងកម្ទេច ហើយរង់ចាំការដាំដុះដូងប្រេង។
សកម្មជនបរិស្ថានមានការព្រួយបារម្ភអំពីផែនការរដ្ឋាភិបាលដែល ពួកគេនិយាយថា ខេត្ត Aceh នឹងបើកតំបន់អភិរក្សព្រៃឈើដើម្បីកាប់ឈើរុករករ៉ែនិងដាំដូងប្រេង។
ក្រុមមន្រ្តីនៅក្នុងរដ្ឋាភិបាលកណ្តាលបានព្យាយាមបន្ធូរបន្ថយ ការភ័យខ្លាចដោយនិយាយថា គម្រោងនេះនឹងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់ព្រៃការពារ។ លោក MAS Achmad Santosa ដែលជាអ្នកមើលការខុសត្រូវកិច្ចការផ្នែកច្បាប់សម្រាប់ក្រុមអ្នកធ្វើការឲ្យលោកប្រធានាធិបតី ដែលធ្វើការត្រួតពិនិត្យក្នុងការអភិវឌ្ឍព្រៃឈើបានមានប្រសាសន៍ថា៖ «បាទ វានឹងត្រូវបានកាត់បន្ថយ ប៉ុន្តែវាមិនដូចនឹងចំនួនដែលបានរាយការណ៍ជាសាធារណៈទេ។ យើងក៏បានជំរុញឱ្យអភិបាលខេត្តផ្តួចផ្តើមការសិក្សាវាយតម្លៃកម្មវិធីបរិស្ថានរបស់លោក។ អញ្ចឹងវាមានភាពងាយស្រួលសម្រាប់អភិបាលខេត្តដើម្បីធ្វើការសម្រេចចិត្តថា កន្លែងណា គួរតែមាន សកម្មភាពសេដ្ឋកិច្ចហើយកន្លែងណាគួរជាតំបន់អភិរក្សដែលគួរតែត្រូវបានការពារជាដើម»។
កាលពីដើមខែមិថុនាលោកប្រធានាធិបតី Susilo Bambang Yudhoyono បានឱ្យដឹងថាការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសឥណ្ឌូនេស៊ីមិនគួរប៉ះពាល់និរន្តរភាពបរិស្ថានទេ ហើយគាត់បានណែនាំរដ្ឋាភិបាលតាមតំបន់ឲ្យប្រតិបត្តិតាមច្បាប់ជាតិ។
ប៉ុន្តែ អ្នកបរិស្ថានបាននិយាយថាការព្រួយបារម្ភរបស់ពួកគេគឺមិនមែនគ្រាន់តែលើការបាត់បង់ព្រៃឈើទេ ក៏ប៉ុន្តែបញ្ហាដែលនឹងបង្កឡើងដោយការឈូសឆាយព្រៃឈើនៅខេត្ត Aceh ។
លោក Yuyun Indradi ដែលបានធ្វើការជាមួយក្រុមតស៊ូមតិបរិស្ថានដែលហៅថាGreenpeace បាននិយាយថា៖ «ភាគ ច្រើននៃព្រៃឈើដែលត្រូវបានការពារទាំងនេះគឺស្ថិតនៅក្នុងតំបន់ជួរ ភ្នំនៅលើទីជម្រាលក្បាលទឹកខាងលើ ប្រសិនបើតំបន់ការពារត្រូវបានបើក វានឹងបង្កើតឱ្យមានគ្រោះរាំងស្ងួត កង្វះខាតទឹក និងទឹកជំនន់ឡើងចុះរហ័ស»។
កោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ីបានបាត់បង់ព្រៃឈើជិតពាក់កណ្តាលរបស់ខ្លួននៅក្នុងរយៈពេល 30 ឆ្នាំកន្លងមកនេះ។ អ្នកអភិរក្សបាននិយាយថាការកាប់បំផ្លាញព្រៃឈើយ៉ាងឆាប់រហ័សបានជួយ ជំរុញឲ្យមានការជួញដូរសត្វព្រៃខុសច្បាប់ហើយអាចបណ្តាលឱ្យប្រភេទសត្វ មួយចំនួនផុតពូជក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។ ពួកគេក៏បានព្រមានថាការកាប់បំផ្លាញព្រៃឈើនឹងបង្កគ្រោះថ្នាក់ដល់ការផ្គត់ផ្គង់ទឹករួមទាំងការជន់លិចនិងអាចរំខានដល់សហគមន៍ ដែលពឹងផ្អែកលើព្រៃឈើសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។
លោក Muhammad Uria ជាសកម្មជនរបស់សម្ព័ន្ធប្រយុទ្ធប្រឆាំងដើម្បីជួយសង្រ្គោះព្រៃឈើនៅ ជុំវិញខេត្ត Aceh Tamiangទីដែលមានការកាប់ឈើយ៉ាងឆាប់រហ័ស បំផុតរបស់ខេត្តនេះ។
គាត់បាននិយាយថា៖«នេះគឺជាតំបន់ដ៏សំខាន់មួយ ពីព្រោះវាជាតំបន់អាងទឹក។ វាចាំបាច់ត្រូវការអភិរក្ស ព្រោះនៅពេលដែលព្រៃឈើត្រូវបាន កាប់បំផ្លាញវាបណ្តាលឱ្យមានការជន់លិច»។
លោកUriaបានបន្ថែមទៀតថាឥឡូវនេះគ្រាន់តែភ្លៀងធ្លាក់ពីរម៉ោងអាចបង្កឱ្យមានទឹកជំនន់ដ៏ធំបាននៅក្នុងភូមិ។
សប្តាហ៍មុន Uria និងសមាជិកសហគមន៍ដទៃទៀតបានចូលជួបអ្នកតំណាងរាស្ត្រក្នុង មូលដ្ឋាននិងបានស្នើសុំឱ្យពួកគេដោះស្រាយការកាប់បំផ្លាញប៉ុន្តែរហូតមកដល់ពេលនេះនៅមានទាន់មានការឆ្លើយតបណាមួយនៅឡើយទេ។
ទោះជាយ៉ាងណាកាលពីខែមុនរដ្ឋាភិបាលខេត្ត Aceh បានជួបជាមួយនឹងក្រុមអ្នកបរិស្ថានជាច្រើននៅក្នុងទីក្រុងហ្សាការតា រួមទាំង Greenpeace ផងដែរ។ ជំនួបនោះបានបន្ធូរបន្ថយការភ័យខ្លាចនៃការកាប់បំផ្លាញព្រៃឈើដែលអាចរីករាលដាល។
លោកប្រធានាធិបតី Yudhoyono បានទទួលស្គាល់ការប្រឈមមុខរបស់រដ្ឋាភិបាលរបស់លោក។ នៅ ក្នុងឆ្នាំ 2011 លោកបានចុះហត្ថលេខាលើការបញ្ឈប់ការអនុញ្ញាត ឈូសឆាយព្រៃឈើថ្មីដែលមានសុពលភាពដល់ឆ្នាំ 2015 ។ ប៉ុន្តែអ្នករិះគន់និយាយថាការហាមឃាត់នេះគ្រាន់តែការពារព្រៃមួយចំនួនតូចរបស់ប្រទេសនេះហើយត្រូវបានអនុវត្តមិនបានល្អ។
លោកSantosa មកពីក្រុមការងារលោកប្រធានាធិបតី បានទទួលស្គាល់ថាក្រុមហ៊ុនមួយចំនួនបានបំពានច្បាប់និងនិយាយថា ការងាររបស់គាត់គឺលើកទឹកចិត្តរដ្ឋាភិបាលនៅក្នុងខេត្ត Aceh ក្នុងការផ្តល់នូវការអនុវត្តច្បាប់ឲ្យបានរឹងមាំ។
លោកនិយាយថា៖ «យើងត្រូវតែធានាឲ្យប្រាកដថាមិនមានអន្ដរាគមន៍នយោបាយ គ្មានអន្ដរាគមន៍លុយ គ្មានអន្តរាគមន៍ពីអ្នកមានអំណាច»។
ស្ថានភាពនេះគឺមានភាពធ្ងន់ធ្ងរសម្រាប់ខេត្ត Aceh ដែលកន្លែងនេះមានស្វ័យយ័តភាពពិសេសធ្វើឱ្យទីក្រុងហ្សាការតា មិនអាចត្រួតពិនិត្យការអនុវត្តចំពោះបរិស្ថាន។ កាលពីឆ្នាំមុននោះអភិបាលថ្មីរំលាយក្រុមមួយទទួលបន្ទុកពិនិត្យឃ្លាំមើលតំបន់មួយដែលសម្បូរជីវចម្រុះច្រើនបំផុតលើពិភពលោក។ អ្នកអភិរក្សបាននិយាយថា អង្គការមិនមានការគ្រប់គ្រងវាគឺពិតជាពិបាកនឹងដឹងថាមានអ្វីដែលកំពុងកើតឡើងនៅក្នុងព្រៃ៕
ប្រែសម្រួលដោយ មាន ឥស្សរាយស