ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី​ពន្យា​ពេល​អនុវត្ត​បម្រាម​កាប់​ព្រៃឈើ


露西表情
露西表情

ក្រុងហ្សាកាតា៖ ប្រទេស​ឥណ្ឌូនេស៊ី​មិន​ទាន់បានប្រតិ​បត្តិបម្រាម​បណ្តោះអាសន្ន​មួយ​នៅ​ឡើយ​ទេ​ លើ​ការ​ដុត​ព្រៃ និងទីដីដក់ទឹក ​ដែល​កំណត់​ចាប់​ផ្តើមធ្វើ​នៅថ្ងៃទី១ ខែមករា។ ​បម្រាម​បណ្តោះ​អាសន្ននេះគឺជា​ផ្នែក​មួយ​ក្នុង​ការព្រមព្រៀង​ជាមួយ​ប្រទេស​ន័រវេស្ស៍​ ដើម្បី​បន្ថយ​ចំហាយ​នៃ​ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​កើត​ចេញ​មក​ពី​ការ​កាប់​ព្រៃឈើ។

ក្រុមការងារ​មួយ​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី កាល​ពីឆ្នាំទៅ​បាន​បង្កើត​យុទ្ធសាស្រ្ត​មួយ ​ដើម្បីកាត់​បន្ថយ​ចំហាយ​ឧស្ម័ន​ផ្ទះកញ្ចក់ ​ដែល​កើត​ចេញ​មក​ពី​ការកាប់​ព្រៃឈើ​ និង​ការ​ចុះថយ​ព្រៃឈើ។​ ផ្នែក​គន្លឹះ នៃ​គម្រោង​ការ​នេះ គឺបម្រាម​បណ្តោះអាសន្នរយៈពេល​ពីរ​ឆ្នាំ ​លើការ​កាប់​ត្រាយ​ព្រៃឈើ​និង​លើ​ការ​ត្រាយ​ដីដក់​ទឹក។

បម្រាម​បណ្តោះ​អាសន្ន​ជា​ផ្នែក​មួយ​ក្នុង​កិច្ច​ព្រម​ព្រៀងមួយ​ពាន់​លាន​ដុល្លារជាមួយ​ប្រទេស​ន័រវេស្ស៍​សម្រាប់​បន្ថយ​សារធាតុ​ឧស្ម័ន​កាបូន​ដែល​ ជា​បឋម​កើត​ចេញ​មក​ពី ការ​ដុត​ព្រៃ ​និង​ពី​ការត្រាយ​ព្រៃដក់​ទឹក ​ដើម្បី​យកដី​ធ្វើ​ស្រែ​ចំការ​ហើយ​នឹង​ដើម្បី​ការ​អភិវឌ្ឍ​ផ្សេងៗ​ទៀត។

ប្រទេស​ឥណ្ឌូនេស៊ី​ជា​ប្រទេស​ទីបី​ធំ​ជាង​គេ​ក្នុង​ពិភពលោក​ដែល​បញ្ចេញ​ចំហាយ​ឧស្ម័ន​ផ្ទះកញ្ចក់​ដែល ​ក្រុម​អ្នក​វិទ្យាសាស្រ្ត និយាយ​ថា​ជាការ​រួមចំណែក​ចូល​ធ្វើឲ្យ​ធាតុអាកាស សាកល​ឡើង​កំដៅ។ រដ្ឋាភិបាល​បាន​សំដៅ​កាត់បន្ថយ​ការបញ្ចេញ​ចំហាយ​នេះ​ឲ្យ​បាន ​២៦%​នៅឆ្នាំ​២០២០។ តែ​ក្រសួង​រុក្ខា​ឥណ្ឌូនេស៊ី​បាន​ដាក់​បញ្ជូល​គម្រោង​ការមួយ​ហើយនឹង​បាន​ជជែក​តវ៉ា​ថាក្រសួង​នេះ​ត្រូវ​ពិនិត្យ​មើល​បម្រាម​បណ្តោះ​អាសន្ន​នេះ។ ជា​អកុសល​គម្រោងការ​នេះ​ក៏​មិនបាន​ត្រូវ​អនុវត្ត​ដែរ​ពេល​ដែល​ក្រុម​ការងារ​របស់​រដ្ឋាភិបាល​និង​ក្រសួង​រុក្ខា​ធ្វើ​ការ​ផ្សះផ្សា​គ្នាពីការយល់​ឃើញ​ខុសគ្នា​របស់​គេ​នោះ។

ហាឌី ដារីយានតូ ជា​សមាជិក​ម្នាក់​របស់​ក្រុម​ការងារ​និង​ជា​អគ្គនាយក​នៃ​កិច្ចការ​គ្រប់​គ្រង​ព្រៃឈើ​ក្នុង​ក្រ​សួងរុក្ខា​ផងដែរ។ លោក​ថ្លែង​ថា​រឿង​នោះ​ គឺ​ជា​បញ្ហា​នៃសិទ្ធិ​អំណាច​ផ្លូវ​ច្បាប់។

លោក​ថ្លែង​ថា ការ​ណែនាំ​របស់​ប្រធានាធិបតី​គឺ​សម្រាប់​តែ​ក្រសួង​រុក្ខាហើយ​នឹង​សម្រាប់ប្រឹក្សាភិបាល​ខេត្ត​ទេ​ ពីព្រោះ​គេ​ជា​អាជ្ញាធរដែល​មាន​អំណាច​ច្បាប់។

យូកូ អារីហ្វ ​ជា​សកម្មជន​ព្រៃឈើ​មួយ​រូប​ធ្វើការជា​មួយ​អង្គការ​បរិដ្ឋាន​គ្រ្ហីនភីស (Greenpeace) លោក​ថ្លែង​ថា​ គម្រោងការ​ដែល​ប្រជែង​គ្នា​នោះ​ខុសគ្នា​ត្រង់ថា​ ចំណុច​អាជ្ញាប័ណ្ណជាក់លាក់​ណាមួយ​ដែល​ត្រូវ​រង​ប៉ះពាល់​នោះ​ ដូច​ជា​ការ​កាប់​ព្រៃឈើ និង​ការ​ជីករករ៉ែ ​ហើយ​ដែល​ទីភ្នាក់​ងា​របស់​រដ្ឋាភិបាល​ណា អាច​ទាក់​ទិន​ក្នុង​ការ​ពង្រឹង​កម្លាំង​ហើយ​នឹង​ពិនិត្យ​មើល​ទៅ​លើ​បម្រាម​បណ្តោះ​អាសន្ន​នោះ។ លោក​ថ្លែង​ថា​ ​គម្រោង​ការ​ទាំង​នោះ​មិន​បាន​យល់​ព្រម​គ្នា​លើ​ដំបន់​ណា​ដែល​ត្រូវ​ការពារទេ។

«រហូត​មក​ទល់​នឹង​ពេល​នេះ​គ្មាន​សេចក្តី​ចែង​ច្បាស់​ពី​អត្ថន័យ​នៃ​ព្រៃ​ដែល​ត្រូវ​ដាក់​ឲ្យ​ប្រតិបត្តិ ​ទាក់​ទិន​នឹង​បម្រាម ​បណ្តោះអាសន្ន​នេះទេ។​ ​ជា​ឧទាហរណ៍​ក្រសួង​រុក្ខា​របស់ប្រទេស ​និយាយ​ថាបម្រាម​បណ្តោះ អាសន្ន​នេះ​គ្រប​ដណ្តប់​តែលើ​ព្រៃបឋម​ឬព្រៃចាស់​ទេ​តែ​មនុស្ស​ខ្លះ​នៅ​ក្នុង​រដ្ឋាភិបាល​និយាយថា​ បម្រាម​បណ្តោះ​អាសន្ន​នេះ ក៏​សម្រាប់​ប្រភេទព្រៃ​ផ្សេងៗ​ដែរ​មិន​មែន​គ្រាន់​តែ​សម្រាប់​ព្រៃ​បឋម​ ឬ​សម្រាប់ព្រៃទីពីរ​ទេ»។

ហើយ​លោក ​ដារីយានតូ ថ្លែង​ថារដ្ឋាភិបាល​ជាតិ​បាន​បញ្ឈប់​ការចេញអាជ្ញាប័ណ្ណ​ឲ្យ​អភិវឌ្ឍ​ដី​ព្រៃ​ចាស់ ​ហើយ​នឹងផ្អែក​លើ​ច្បាប់​ចាស់​ដែល​មាន​ស្រាប់​ហើយ​នោះ។ លោក​ថ្លែង​ថា ពេលប្រើ​ច្បាប់​លេខ​៤១បម្រាម​បណ្តោះអាសន្ន​នោះ​ បាន​ចាប់​ផ្តើម​រួច​ហើយ​ពីព្រោះ​ច្បាប់​នោះ​និយាយ​ថា ការពារ​ព្រៃធម្ម​ជាតិ​ជា​អាទិភាព​មួយ​ប៉ុន្តែ​លោក​ថ្លែង​ថាការ​កាប់​ឈើ ​ខុស​ច្បាប់​នៅ តែ​ជា​បញ្ហា​មួយ​ហើយ​នាំ ​ អាជ្ញាធរក្នុង​ស្រុក​ហើយនឹង ទីភ្នាក់​ងារ​ឯទៀតៗ​ចូល​ទាក់ទិនក្នុងរឿង​នេះ​ជា​ការស្មុគស្មាញ ជាង​អ្វី​ដែល​គេ​បាន​គិត​ទុក​ជា​មុន៕

ប្រែសម្រួលដោយ អ្នកស្រី​ នៅ សារឹម

XS
SM
MD
LG