នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានជួបជាមួយលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ហើយអស់លោកទាំងពីរបានពិភាក្សាគ្នាអំពី «លទ្ធភាពនៃសន្តិភាព»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រីហុងគ្រី ដោយបាននិយាយបន្ថែមថា មានការជំរុញឱ្យមានបទឈប់បាញ់គ្នានៅអ៊ុយក្រែន។
អ្នកនាំពាក្យរបស់លោក Orban បាននិយាយថា លោក Trump និង លោក Orban បានជួបគ្នានៅភូមិគ្រឹះ Mar-a-Lago របស់លោក Trump ក្នុងរដ្ឋ Florida។
មេដឹកនាំជាតិនិយម លោក Orban ដែលជាអ្នកគាំទ្រលោក Trump យូរមកហើយ បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុងកៀវ ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ លើ «បេសកកម្មសន្តិភាព» ដែលធ្វើឲ្យសម្ព័ន្ធមិត្តអូតង់ខឹងសម្បារ។
នៅពេលត្រូវបានសួរអំពីគំនិតផ្តួចផ្តើមរបស់លោក Orban ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថា អ៊ុយក្រែននឹងមានការព្រួយបារម្ភចំពោះការប៉ុនប៉ងណាមួយ ដើម្បីចរចាកិច្ចព្រមព្រៀងសន្តិភាពដោយមិនពាក់ព័ន្ធនឹងទីក្រុងកៀវ៕