ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Xi Jinping ធ្វើ​ទស្សនកិច្ច​ទៅ​ហុងគ្រី​និង​ស៊ែប៊ី


ប្រធានាធិបតី​ចិន​លោក Xi Jinping កាន់ឆ័ត្រ​នៅ​ខាងក្រៅ​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុងប្រទេស​បារាំង​កាលពីថ្ងៃទី​៧ ឧសភា​ ឆ្នាំ២០២៤។
ប្រធានាធិបតី​ចិន​លោក Xi Jinping កាន់ឆ័ត្រ​នៅ​ខាងក្រៅ​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុងប្រទេស​បារាំង​កាលពីថ្ងៃទី​៧ ឧសភា​ ឆ្នាំ២០២៤។

ប្រធានាធិបតី​ចិន​លោក Xi Jinping នឹង​ចំណាយពេល​ភាគច្រើន​នៃ​ទស្សនកិច្ច​រយៈពេល ៥ ថ្ងៃ​របស់​លោក​នៅ​ទ្វីប​អឺរ៉ុប​ក្នុង​សប្ដាហ៍​នេះ​នៅក្នុង​ប្រទេស​តូចៗ​ចំនួន​ពីរ​នៅ​ភាគ​ខាងកើត​នៃ​ទ្វីប​នេះ ដែល​ជា​តំបន់​ដែល​ចិន​បាន​ប្រើ​ជា​ជំហរ​សម្រាប់​មហិច្ឆតា​ពង្រីក​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ទ្វីប​អឺរ៉ុប។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

បន្ទាប់ពី​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉ារីស​នៃ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​លោក​ទៅកាន់​ទ្វីប​អឺរ៉ុប​នៅក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​នេះ លោក Xi នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហុងគ្រី​និង​ប្រទេស​ស៊ែប៊ី ដែល​ជា​ប្រទេស​ពីរ​ដែល​មាន​មេដឹកនាំ​បែប​អត្តាធិបតេយ្យ ​ដែល​ត្រូវបាន​គេ​មើលឃើញ​ថា​មាន​ភាព​រាក់ទាក់​ជាមួយ​ចិន​និង​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

ស្របពេល​ដែល​បណ្ដា​មេដឹកនាំ​ធំៗ​នៅ​អឺរ៉ុប​បាន​បន្ត​អនុវត្ត​គោល​នយោបាយ​ការពារ​ទំនិញ​ក្នុង​ស្រុក​ដើម្បី​ដាក់​កំហិត​លើ​ឥទ្ធិពល​របស់​ចិន​និង​រុស្ស៊ី​នៅ​ទ្វីប​អឺរ៉ុប រដ្ឋាភិបាល​របស់​មេដឹកនាំ​អភិរក្ស​ជាតិ​និយម​លោក Viktor Orban នៃ​ប្រទេស​ហុងគ្រី និង​លោក Aleksandar Vucic នៃ​ប្រទេស​ស៊ែប៊ី​បាន​ទាក់ទាញ​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ចិន ដោយ​អំពាវនាវ​ឱ្យ​មាន​ការ​វិនិយោគ​ធំៗ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម ថាមពល និង​បច្ចេកវិទ្យា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG