ភ្នំពេញ —
ប្រទេសកម្ពុជានិងប្រទេសជប៉ុនបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យយោធាជាលើកដំបូងស្របពេលដែលប្រទេសចិនបានផ្តល់ជំនួយយោធាជាច្រើនដល់ប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន រយៈពេលបីថ្ងៃនៅប្រទេសជប៉ុនដែលបានបញ្ចប់នៅថ្ងៃអង្គារនេះ។
មន្ត្រីផ្លូវការរបស់ប្រទេសកម្ពុជាបានស្វាគមន៍កិច្ចព្រមព្រាងនេះដោយសង្ឃឹមថាគឺជាផ្នែកមួយនៃការជួយពង្រឹងវិស័យសន្តិសុខក្នុងតំបន់។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងក្នុងសន្និសីទកាសែតនៅល្ងាចនេះនៅអាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញថា កិច្ចព្រមព្រៀងវិស័យយោធាជាមួយប្រទេសជប៉ុនមានសារៈសំខាន់ដល់ប្រទេសកម្ពុជាប៉ុន្តែលោកមិនបានបង្ហាញព័ត៌មានលម្អិតនោះទេ។
«វិស័យយោធាដែលមិនធ្លាប់មានពីមុនមកទេ។ ឥឡូវនេះយើងមានអនុស្សរណៈកិច្ចសហប្រតិការវិស័យយោធា។ វិស័យការពារជាតិនេះមានសារៈសំខាន់ណាស់»។
ប្រទេសកម្ពុជាគឺជាប្រទេសដែលមានវិស័យយោធាអន់ខ្សោយហើយបច្ចុប្បន្នកម្ពុជាទទួលបានការបំពាក់បំប៉នផ្នែកយោធាពីបណ្តាប្រទេសមួយចំនួនដូចជាបារាំង ឥណ្ឌូនេស៊ី ទទួលជំនួយហ្វឹកហ្វឺននិងសម្ភារៈមួយចំនួនពីសហរដ្ឋអាមេរិកនិងជំនួយសម្ភារៈសឹកជាច្រើនពីប្រទេសចិន។
លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសានៅឯព្រលានយន្តហោះនៅល្ងាចនេះដែរថាសហប្រតិបត្តិទ្វេភាគីផ្នែកកងទ័ពជាមួយប្រទេសជប៉ុននឹងមុនខុសប្លែកពីប្រទេសដទៃនោះទេប៉ុន្តែជប៉ុននឹងមិនផ្តល់ជំនួយផ្នែកយោធានោះឡើយ។
«សហប្រតិបត្តិការគឺដូចតែគេដូចតែឯងហ្នឹង។ ជប៉ុននេះមិនមានជំនួយយោធាទេ»។
ប្រទេសជប៉ុនធ្លាប់បានបញ្ជូនកងទ័ពរបស់ខ្លួនចូលរួមរក្សាសន្តិភាពនៅប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩៣។
សូមបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី១២ខែធ្នូនេះដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើក ទី៤០ និងកិច្ចប្រជុំកំពូលអាស៊ានមេគង្គលើកទី៥ រហូតដល់ថ្ងៃទី១៤ខែធ្នូ។
ហើយបន្ទាប់មកលោកប្រមុខរដ្ឋាភិបាលខ្មែរបានចាប់ផ្តើមដំណើរទស្សកិច្ចជាផ្លូវការចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ខែធ្នូនៅប្រទេសជប៉ុន។
លោកកៅ គឹមហួន បញ្ជាក់បន្ថែមថាជប៉ុននិងអាស៊ានចាត់ទុកគ្នាជាភាគីដៃគូសន្តិភាពក្នុងតំបន់ ភាពជាដៃគូផ្នែកសេដ្ឋកិច្ច ភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការផ្នែកសង្គមកិច្ច វិទ្យាសាស្ត្រនិងកសិកម្ម និងភាពជាដៃគូផ្នែកវប្បធម៌និងអប់រំ។
ដោយឡែកក្នុងក្របខណ្ឌនៃទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រទេសកម្ពុជានិងជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនបួនក្នុងនោះមានកិច្ចព្រមព្រៀងលើគម្រោងកែលម្អផ្លូវជាតិលេខ១ ការកែលម្អមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គម្រោងជួសជុលស្ពានជិតប្រាសាទអង្គរវត្ត រួមទាំងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការយោធារវាងក្រសួងការពារជាតិប្រទេសទាំងពីរ។ នេះបើតាមការឲ្យដឹងរបស់លោកកៅ គឹមហួន៕