លោក​ហ៊ុន សែន​ រិះគន់​បក្ស​ប្រឆាំង​ថា​មិន​ស្មោះត្រង់​ហើយ​ទាម​ទារ​បកស្រាយ

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​​នៅ​ក្នុង​អំឡុង​​ពិធី​សម្ពោធ​​​ថ្មី​មិត្តភាព​កម្ពុជា-ចិន​ឆ្លង​កាត់​ទន្លេ​បាសាក់​​ត្រង់​ចំណុច​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៥។

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែ​ន បានបញ្ចេញ​ប្រតិ​កម្ម​យ៉ា​ងខ្លាំងៗ​ចោទ​​ប្រធាន​គណបក្ស​ប្រឆាំង​ថា ​មិន​មាន​ភាព​មិន​ស្មោះ​ត្រង់​ក្នុង​រឿង​នយោបាយ​ជាមួយ​នឹង​លោក​ក្នុង​ការ​អនុវត្ត​«វប្បធម៌​សន្ទនា‍»​​ដែល​ថ្នាក់​ដឹកនាំ​ទាំងពីរ​បាន​បង្កើត​ឡើង។

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែ​ន បានបញ្ចេញ​ប្រតិ​កម្ម​យ៉ា​ងខ្លាំងៗ​ចោទប្រធាន​គណបក្ស​ប្រឆាំង​ថា ​មិន​មាន​ភាព​មិន​ស្មោះ​ត្រង់​ក្នុង​រឿង​នយោបាយ​ជាមួយ​នឹង​លោក​ក្នុង​ការ​អនុវត្ត​«វប្បធម៌​សន្ទនា‍»ដែល​ថ្នាក់​ដឹកនាំ​ទាំងពីរ​បាន​បង្កើត​ឡើង។

ប្រតិកម្ម​ផ្ទួនៗ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ដោយ​លោក​ហ៊ុន សែន​ទាម​ទារ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​អាចសំដៅទៅ​លើលោក​ សម រង្ស៊ី ​ដោយ​ទាមទា​រឱ្យ​មាន​ការបកស្រា​យចំ​ពោះពាក្យថា​ ដើម្បី​ចាប់​ចោរ​បា​នត្រូវចូល​ឱ្យ​កៀក​នឹង​មេចោរ។

«មើល​ឱ្យ​វាល្មមៗមើល​។ ដើរ​ឃោសនា​រាល់​ថ្ងៃ​ថា​ឈ្នះៗ រួចហើយ​ថា​គេ​ចោរ ​អាហ្នឹង​នៅដល់​ណា​ទៀត? រួច​ហើយ​ថា​ស្រឡាញ់​ណាស់​វប្បធម៌​សន្ទនា​ប៉ុន្តែ​សន្ទនា​ ចាប់​ផ្តើម​និយាយ​ដើម្បី​ចូលជិត​ចាប់​ចោរ​បាន​ទាល់​តែ​ ចូលកៀក​មេចោរ។ អាសម្តីហ្នឹង​បាន​ន័យ​ថា​ម៉េច? បកស្រាយ​ឱ្យ​ហើយ‍»។

ទីស្តីការគណៈរដ្ឋ​មន្ត្រី​បាន​បញ្ជាក់​នៅ​ថ្ងៃពុធនេះ​ដែរ​ថា ការ​ប្រតិកម្ម​ដោយ​មិន​សប្បាយ​ចិត្តរបស់​លោក​នាយករដ្ឋ​មន្ត្រី ​គឺ​ក៏ដោយសារ​បក្សប្រឆាំ​ង បានធ្វើកា​រប្រៀប​ធៀបលោក​ហ៊ុន សែន​ទៅនឹង​អតីត​មេដឹកនាំ​ផ្តាច់ការ Muamar Gaddafi របស់​ប្រទេស​លីប៊ី​ដែល​ត្រូវ​ក្រុម​បះបោរ​សម្លាប់​ចោល​យ៉ាងព្រៃផ្សៃបន្ទាប់​ពី​កាន់​អំណាច​ដោយ​កណ្តាប់​ដៃដែក​ជាង​៤០ឆ្នាំ។ ដូច្នេះ​ហើយ​លោក​ហ៊ុន សែន​ «ត្រូ​វតែទាមទា​រឱ្យមា​នការប​កស្រា​យឱ្យបា​នច្បាស់ត្រង់កន្លែងនេះ ព្រោះ​វាហួ​ស​ហេតុ​ពេ​ក​ដែលមិន​អាចទទួលយ​កបាន‍»។

មាន​សកម្មជន​និង​មន្ត្រីគណបក្ស​ប្រឆាំង​ជាង​១០​នាក់​កំពុង​ជាប់ពន្ធនាគារ​ទាក់​ទង​នឹងបាតុកម្ម​ហិង្សា និង​ការផ្សាយ​ឯកសារ​ព្រំដែន​ក្លែង​ក្លាយហើយ​លោក​ហ៊ុន សែន​ បានព្រមាន​ថា បើពុំ មានកា​របកស្រាយ ​ណាមួយ​នោះ​ទេ ​អ្វី​ដែល​គណបក្ស​ប្រឆាំង​ចង់​បានគឺមិន​អាច​តថ្លៃ​បានឡើយ។

មិន​ទាន់​មាន​ប្រតិកម្ម​តបត​ណាមួយ​ពី​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិនៅឡើយ​ទេ៕