តើ​ពិភពលោក​នឹង​ជួយ​ជនភៀសខ្លួន​យ៉ាង​ដូចម្តេច?

រូបឯកសារ៖ ក្រុម​គ្រួសារ​អាហ្វហ្គានីស្ថាន​ដែល​បាន​រត់ចោល​ទីលំនៅ​ឈរ​នៅ​ខាង​ក្រៅ​តង់​ស្នាក់នៅ​បណ្ដោះអាសន្ន​របស់​ពួកគេ​ក្នុង​ខេត្ត Herat ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨។

ពេលមានវិបត្តិ​ដោយ​សារ​ការ​ដក​កងទ័ព​សហ​រដ្ឋ​អាមេរិក​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នោះ​ ការ​ពិភាក្សា​ទូទាំង​ពិភពលោក​អំពី​វិធី​ជួយ​ជនភៀសខ្លួន​និង​មនុស្ស​រត់ចោល​ទី​លំនៅ​ក្នុង​ប្រទេស​ ឬ​(IDGs) ​ដែល​ប្រឈម​ហានិភ័យ​នោះ បាន​នាំ​ឲ្យ​មាន​សកម្មភាព​មាន​កម្រិត​ពី​បស្ចិម​ប្រទេស។

មិន​ដូច​ចក្រភព​អង់គ្លេស និង​សហ​រដ្ឋ​អាមេរិក ប្រទេស​កាណាដា​បាន​ផ្តួចផ្តើម​កម្មវិធី​ឱ្យ​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​មិន​បាន​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន ដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន។

ប្រទេស​កាណាដា​បាន​និយាយ​ថា ខ្លួន​នឹង​ទទួល​យក​ជនភៀស​ខ្លួន​អាហ្វហ្គានីស្ថានដល់​ទៅ​២​ម៉ឺន​នាក់​ដែល​រង​ការ​គំរាម​កំហែង​ពី​ក្រុម​តាលីបង់។ ជនភៀស​ខ្លួន​ទាំង​នោះ​ជា​ចំនួន​បន្ថែម​ហើយដោយឡែក​ពី​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ដែល​បាន​ជួយ​រដ្ឋាភិបាល​កាណាដា។

ចក្រភព​អង់គ្លេស​កំពុងជម្លៀស​ជនជាតិ​អាហ្វហ្គានីស្ថានដែល​បាន​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​២០​ឆ្នាំ​មក​នេះ។

សហរដ្ឋ​អាមេរិក​មាន​កម្មវិធី​ប្រហាក់​ប្រហែល​គ្នា​ដែល​ចូល​ជាធរមានជាច្រើន​ឆ្នាំ​មក​ហើយ។​ ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ពិសេស​ ឬ(SIV)​ ផ្តល់​ឱ្យពលរដ្ឋ​អាហ្វហ្គានីស្ថាន និង​អ៊ីរ៉ាក់​ដែល​បាន​ធ្វើការ​ជា​ផ្លូវការ​ឲ្យ​យោធា​ និងស្ថានទូត​សហ​រដ្ឋអាមេរិក ​ជា​ពិសេសអ្នក​បកប្រែ​ភាសា។​ ចំនួន​មនុស្ស​ជា​អតិបរមា៥០​នាក់​អាច​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ពិសេស​នេះ​ក្នុង​មួយ​ឆ្នាំ​ នាពេល​កន្លង​មក។

ក៏ប៉ុន្តែ ​មនុស្ស​ជាច្រើន​បាន​ត្អូញត្អែរ​ថា ដំណើរ​ការ​នេះ​យឺតយ៉ាវតាំងពី​មុន​ការ​ដក​កងទ័ព​ម៉្លេះ៕