អ្នកជំនាញនិងពលរដ្ឋនិយាយថា ប្រទេសហ្វីលីពីនចាត់វិធានការត្រួតពិនិត្យការរាតត្បាតជំងឺកូវីដ១៩ តាមរយៈបិទសកម្មភាពសង្គមយ៉ាងតឹងរ៉ឹង និងការបិទសាលារៀនមួយឆ្នាំ រួមជាមួយការប្រើប្រាស់របាំងមុខ។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដែលត្រូវបានគេដឹងថាមានពលករចំណាកស្រុកច្រើនទៅធ្វើការនៅប្រទេសអភិវឌ្ឍន៍នោះ បានរាយការណ៍ថា មានការឆ្លងថ្មីមិនដល់ ២.០០០ ករណីទេ ក្នុងមួយថ្ងៃភាគច្រើន ចាប់តាំងពីខែតុលា គឺធ្លាក់ចុះពីចំនួន ៦.២៧៥ ករណី កាលពីមុន។ ចំនួនឆ្លងថ្មីប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ១.០០០ ករណី នៅដើមខែមករា។
នៅកន្លែងផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតែប្រទេសឥណ្ឌូនេស៊ីទេដែលនៅមានកំណើនការឆ្លងកូវីដ១៩ ដដែលកាលពីឆ្នាំមុន។ បណ្តាប្រទេសភាគច្រើននៅអាស៊ីភាគឥសាន រួមទាំងប្រទេសចិនដែលជាប្រភពកំណើតវីរុសកូរ៉ូណា បានធូរស្រាលកាលពីដើមឆ្នាំមុន ទោះបីមានការកាត់ផ្តាច់ចាប់ផ្តើមឡើងក្តី។
ប្រជាជននិងមន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ការបិទព្រំដែនដែលនៅតែមានជាបន្ត និងបទបញ្ជាឲ្យនៅតាមផ្ទះនៅក្នុងប្រទេស ដែលមានទីក្រុងធំៗ និងពលរដ្ឋចំនួន ១០៩ លាននាក់ ទទួលបានការកោតសរសើរបំផុត សម្រាប់ការកាត់បន្ថយការឆ្លង។
ជាមួយគ្នានេះដែរ បុគ្គលិកពេទ្យមានសមត្ថភាពប្រសើរជាងកាលពីមួយឆ្នាំមុន ក្នុងការធ្វើតេស្តរកវីរុស និងតាមដានទំនាក់ទំនងរបស់អ្នកជំងឺ។ នេះបើយោងតាមលោក Aaron Rabena អ្នកស្រាវជ្រាវនៅមូលនិធិអាស៊ីប៉ាស៊ីហ្វិក ដើម្បីមូលនិធិវឌ្ឍនភាពនៅទីក្រុង Quezon ប្រទេសហ្វីលីពីន។
ប្រជាជនហ្វីលីពីនបានយល់ព្រមប្រើរបាំងមុខ និងម៉ាស់នៅទីសាធារណៈ៕