ស្ថាបនិកបីនាក់របស់ចលនាបាតុកម្ម Occupyនៅហុងកុង (Hong Kong Occupy Movement) កំពុងបន្តផែនការរបស់គេ ដោយប្រគល់ខ្លួនឱ្យប៉ូលីស ហើយកំពុងជំរុញឱ្យបាតុករដែលជាសមាជិករបស់ខ្លួន ដកថយដើម្បីសុវត្ថិភាព។
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Benny Tai, Chan Kin-man, និង Chu Yiu-ming បានប្រកាសថា គេនឹងប្រគល់ខ្លួននៅប៉ុស្តិ៍ប៉ូលីស Central Police Station នៅម៉ោង៣រសៀលថ្ងៃពុធ ម៉ោងនៅហុងកុង។
លោក Benny Tai និយាយថា គេមិនទាន់ដឹងច្បាស់ទេថា តើប៉ូលីសនឹងធ្វើការចាប់ខ្លួនពួកគេ ឬក៏លែងពួកគេ ព្រមទាំងសហស្ថាបនិកចលនា Occuyនេះ ប៉ុន្តែBenny Taiនិយាយថា គេនឹងត្រៀមខ្លួនជាស្រេចទទួលផលវិបាក ទោះជាលទ្ធផលយ៉ាងណាក៏ដោយ។
លោកក៏បានជំរុញឱ្យបាតុករច្រើនរយនាក់ ដែលនៅបោះជំរំតវ៉ានៅតាមផ្លូវនានានៅក្រុងហុងកុងនោះត្រូវដកខ្លួនថយវិញ ហើយត្រៀមខ្លួនសម្រាប់ការតវ៉ារយៈពេលយូរ ដើម្បីទទួលបានការកែទម្រង់តាមលទ្ធិប្រជាធិបតេយ្យ។