សកម្មជន​ហុងកុង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​​​​ប្រឆាំង​ការ​​រំលោភ​​របស់​ចិន​លើ​ស្វ័យភាព​ហុងកុង

រូបឯកសារ៖ លោក Nathan Law ក្នុង​ពេល​ធ្វើ​បាតុកម្ម​កាល​ពី​កន្លង​ទៅ។

សកម្មជន​គាំទ្រលទ្ធិ​ប្រជាធិបតេយ្យ​ហុងកុង​លោក Nathan Law កំពុង​អំពាវនាវ​ឲ្យសហគមន៍​អន្តរជាត​ក្រោក​ឈរ​ប្រឆាំង​នឹងភាព​ផ្តាច់ការ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping និងលើក​តម្កើង​សិទ្ធិមនុស្ស​ឲ្យ​ខ្ពស់​ជាងការ​ចំណេញ​ខាង​ហិរញ្ញវត្ថុ។​

លោក​ Law​ ថ្លែង​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន​ក្នុង​សប្តាហ៍​នេះ​កត់​សម្គាល់​ចុង​បញ្ចប់​នៃ​ប្រព័ន្ធ​«ប្រទេស​មួយ​ប្រព័ន្ធ​ពីរ»​របស់​ចិន​ដែល​ធ្លាប់​បាន​ធានា​នូវ​ស្វ័យភាព​របស់​ហុងកុង។

សកម្មជន​រូប​នេះ​សហគមន៍​អន្តរជាតិ​គួរ​យល់​ពី​ឥទ្ធិពល​នៃ​ច្បាប់​ថ្មី​នេះ​និង​ចាត់​វិធានការ​ដើម្បី​ឲ្យ​ចិន​ទទួល​ខុស​ត្រូវ។

នៅ​ពេល​នេះ​ទាំង​រដ្ឋសភា​និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកបាន​អនុម័ត​ច្បាប់​ដែល​ដាក់ទណ្ឌកម្ម​ចំពោះបុគ្គល​និង​ក្រុមហ៊ុន​នានា​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​មន្ត្រី​ចិន​ណា​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិនៅ​ហុងកុង​នេះ៕