លោកស្រី Hillary Clinton នឹងឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីស.រ.អា.នៅក្នុងការបោះឆ្នោតក្នុងឆ្នាំ២០១៦។
ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោកស្រីអតីតរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា.រូបនេះ បានធ្វើផែនការរបស់លោកស្រីឱ្យមានភាពផ្លូវការដោយបានផ្ញើអ៊ីម៉ែលមួយកាលពីថ្ងៃអាទិត្យទៅកាន់ពួកអ្នកផ្តល់ប្រាក់កាសនិងក្រុមអ្នកគាំទ្រដល់យុទ្ធនាការបោះឆ្នោតប្រធានាធិបតីលើកទីមួយរបស់លោកស្រីកាលពីឆ្នាំ២០០៨។
នៅពេលបន្ទាប់មក លោកស្រី Clinton បានប្រកាសជាផ្លូវការអំពីយុទ្ធនាការរបស់លោកស្រីដើម្បីឱ្យមានការតែងតាំងជាបេក្ខនារីប្រធានធិបតីនៃគណបក្សប្រជាធិបតេយ្យតាមវីដេអូមួយផ្សព្វផ្សាយតាមបណ្តាញសង្គម។ ប្រភពនានាបាននិយាយថា លោកស្រីគ្រោងនឹងធ្វើដំណើរទៅកាន់រដ្ឋសំខាន់ៗដែលមានការបោះឆ្នោតមុនគេ ដោយមានរួមបញ្ចូលរដ្ឋ Iowa និងរដ្ឋ New Hampshire។
នេះជាការខិតខំប្រឹងប្រែងលើកទីពីររបស់លោកស្រី Clinton ដើម្បីឱ្យបានតំណែងប្រធានាធិបតីស.រ.អា.នៅក្រោយលោកស្រីទទួលបរាជ័យក្នុងឆ្នាំ២០០៨ នៅពេលដែលលោកបារ៉ាក់អូបាម៉ាបានទទួលការតែងតាំងរបស់គណបក្សប្រជាធិបតេយ្យហើយបានឈ្នះឆ្នោតកាន់តំណែងជាប្រធានាធិបតីអាមេរិកាំង។
គេយល់ឃើញថា លោកស្រី Clinton មានការគាំទ្រច្រើននៅលើកនេះដើម្បីទទួលការតែងតាំងជាបេក្ខនារីប្រធានាធិបតីខាងគណក្សប្រជាធិបតេយ្យ៕