Hello VOA៖ ការចាត់វិធានការតឹងរ៉ឹងបង្ក្រាបអំពើពុករលួយភ្លាមៗនឹងជួយបង្កើនទំនុកចិត្តសាធារណៈដល់រដ្ឋាភិបាលថ្មី

Your browser doesn’t support HTML5

ខណៈរដ្ឋាភិបាលអាណត្តិថ្មីទើបកំពុងចាប់ផ្តើមប្រតិបត្តិកិច្ចការរបស់ខ្លួន បញ្ហាសង្គមកិច្ចនិងអភិបាលកិច្ចចម្រូងចម្រាស់មួយចំនួននៅតែបន្តកើតមានឡើង ដូចជាករណីលុបបឹងនៅខេត្តកំពត និងអំពើឆបោករបស់បុគ្គលមានទ្រព្យនិងឥទ្ធិពលមួយចំនួន។ នៅក្នុងកម្មវិធី Hello VOA ស្តីអំពីអភិបាលកិច្ចល្អ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានលើកឡើងថា វាចាំបាច់ដែលរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីសម្បូរដោយក្រុមអ្នកដឹកនាំវ័យក្មេង យកចិត្តទុកដាក់និងអនុវត្តវិធានការតឹងរ៉ឹងភ្លាមៗ ដើម្បីបង្ក្រាបសកម្មភាពនៃអំពើពុករលួយ ដែលចាក់ស្រេះជាមួយនឹងបញ្ហាបក្ខពួកនិយម។ លោកបញ្ជាក់កាលពីពាក់កណ្តាលខែសីហា មុនអាណត្តិរដ្ឋាភិបាលថ្មីចាប់ផ្តើម ថា ការធ្វើដូច្នេះ នឹងជួយបង្កើនទំនុកចិត្តសាធារណៈដល់រដ្ឋាភិបាលថ្មីមួយនេះ៕ (ទែន សុខស្រីនិត, រដ្ឋអ៊ីលីណយ, ២៨ សីហា ២០២៣)