នៅពេលដែលកម្ពុជាស្ថិតក្នុងការប្រជែងឥទ្ធិពលនយោបាយចិននិងសរអានោះ លោក អ៊ូ វីរៈ ប្រធាននិងជាស្ថាបនិកវេទិកាអនាគត បាននិយាយថា កម្ពុជាគួរ គិតគូរពីផលប្រយោជន៍របស់ខ្លួនឲ្យបានច្រើន ហើយជៀសវាងចូលទៅក្នុង ល្បែងរបស់មហាអំណាច។ លោកថ្លែងថា កម្ពុជាអាចមានគ្រោះថ្នាក់ប្រសិនបើកម្ពុជាប្រកាន់ជំហរផ្អៀងទៅភាគីណាមួយ។ នេះជាការអះអាងរបស់លោក អ៊ូ វីរៈនៅក្នុងកម្មវិធី Hello VOA ប្រចាំខែ កាលពីថ្ងៃច័ន្ទទី១ ខែកុម្ភៈនេះ។
លោកថ្លែងថា កម្ពុជាត្រូវគិតថា តើខ្លួនចង់បានអ្វីខ្លះ ហើយមហាអំណាចចង់បាន អ្វីខ្លះពីកម្ពុជា។ ការថ្លែងយ៉ាងដូច្នេះកើតឡើងក្រោយពីលោកបានជួបជាមួយលោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដែលទើបបានបញ្ចប់ទស្សនកិច្ចក្នុងប្រទេសកម្ពុជានៅសប្តាហ៍មុន។ សូមចុចស្តាប់ការបកស្រាយទាំងស្រុងរបស់លោក អ៊ូ វីរៈ នៅខាងក្រោមនេះ៖
Your browser doesn’t support HTML5