Hello VOA សំឡេងជំនាន់ថ្មី៖ ការបាត់បង់ចំណាប់អារម្មណ៍ចូលរួមនយោបាយរបស់យុវជន ធ្វើឲ្យសង្គមខ្វះប្រជាធិបតេយ្យ
Your browser doesn’t support HTML5
យុវជន គឺជាធនធានដ៏ចាំបាច់ក្នុងការកំណត់អនាគតរបស់ប្រទេសជាតិមួយ ហើយយុវជនមានឥទ្ធិពលដល់លទ្ធផលបោះឆ្នោត ដែលជាមធ្យោបាយក្នុងការរៀបចំរដ្ឋាភិបាល និងគោលនយោបាយ។ នៅកម្ពុជា យុវជនមានប្រមាណជា៦០ភាគរយនៃប្រជាជនសរុប ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងត្រូវធ្វើឡើងក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ ២០១៧ ធ្វើឲ្យយុវជនមួយចំនួនលែងចង់ខ្វាយខ្វល់នឹងនយោបាយ ហើយថា ការបាត់បង់ចំណាប់អារម្មណ៍ចូលរួមនយោបាយរបស់យុវជនធ្វើឲ្យសង្គមខ្វះប្រជាធិបតេយ្យ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២១ កុម្ភៈ ២០២២)