Hello VOA៖ សកម្មជន​សិទ្ធិ​មនុស្ស​ទទូច​ឲ្យ​បញ្ឈប់​ការ​គាប​សង្កត់​ក្រុម​សិទ្ធិ​មនុស្ស​និង​ក្រុម​ជំទាស់

រូប​ថត​ឯកសារ៖ លោក យ៉ង់ គិមអេង ប្រធាននៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និង សន្ដិភាព (ឆ្វេង) និងលោកលោក យ័ប គឹម ទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ (ស្តាំ)។

ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ការ​គាប​សង្កត់​ក្រុម​សង្គម​ស៊ីវិល​និង​ក្រុម​​ជំទាស់​ជា​ការ​ខាតបង់​ដល់​រដ្ឋាភិបាល។

ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ការ​គាប​សង្កត់​ក្រុម​សង្គម​ស៊ីវិល​និង​ក្រុម​ ជំទាស់​ជា​ការ​ខាតបង់​ដល់​រដ្ឋាភិបាល។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា ​អាជ្ញាធរ​ កម្ពុជា​បាន​ចាប់​ផ្តើម​បង្ក្រាប​ដល់​ក្រុម​សង្គម​ស៊ីវិល​និង​ក្រុម​ជំទាស់​កាន់​តែ​ខ្លាំង​ឡើង មុន​ការ​បោះឆ្នោត​ឈាន​មក​ដល់​ ដោយ​បាន​ភ្ជាប់​រឿង​បរិហារ​កេរ​ព្រហ្មទណ្ឌ ​និង​រឿង​ព្រំដែន​ជា​ប្រធាន​បទ។

លោក​ យ៉ង់ គិមអេង ​ប្រធាន​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព​ក្នុង​ប្រទេស​កម្ពុជា ​និង ​លោក​ យ័ប គឹម ទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង ដើម្បី​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋ​វីជីនៀ ​(Virginia) សហរដ្ឋ​អាមេរិក ​បាន​អះអាង​ក្នុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា ​ការ​បង្ក្រាប​លើ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​និង​ក្រុម​ជំទាស់​ចុងក្រោយ​នេះ​ជា​ស្ថានការណ៍​គួរ​ឲ្យ​បារម្ភ។

សូម​ចុច​ស្តាប់​កម្មវិធី​ទាំង​ស្រុង​ត្រង់​នេះ៖

Your browser doesn’t support HTML5

Hello VOA៖ សកម្មជន​សិទ្ធិ​មនុស្ស​ទទូច​ឲ្យ​បញ្ឈប់​ការ​គាប​សង្កត់​ក្រុម​សិទ្ធិ​មនុស្ស​និង​ក្រុម​ជំទាស់

សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​ពីរ​បាន​អះអាង​ថា ​សកម្មភាព​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​និង​ការ​វិនិយោគ​ ដោយ​ទាមទារ​ថា​ រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ការ​គាបសង្កត់​ ដោយ​ផ្តល់​សេរីភាព​ដល់​ក្រុម​សង្គម​ស៊ីវិល​ធ្វើ​កិច្ចការ​របស់​ខ្លួន​ ហើយ​ឲ្យ​ពលរដ្ឋ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ ហើយ​នឹង​ពង្រឹង​តុលាការ​ ស្ថាប័ន​រដ្ឋ​ដើម្បី​ឲ្យ​មាន​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​ដែល​ជា​ម្ចាស់​អំណាច​និង​ម្ចាស់​ឆ្នោត៕