ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់និយាយថា ពួកគេបានជ្រើសរើសលោក Yahya Sinwar មន្ត្រីកំពូលរបស់ខ្លួននៅហ្កាហ្សា ដែលបានរៀបចំការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ក្នុងប្រទេសអ៊ីស្រាអែល ជាមេដឹកនាំថ្មីរបស់ខ្លួន។
ការជ្រើសរើសលោក Sinwar ដែលជាឥស្សរជនសម្ងាត់ដែលដឹកនាំក្រុមរឹងរូសក្នុងក្រុមហាម៉ាស់ និងជិតស្និទ្ធនឹងប្រទេសអ៊ីរ៉ង់ គឺជាចំណាត់ការដ៏មានៈមួយ។
លោក Sinwar ស្ថិតនៅលើគេបំផុតនៃបញ្ជីជនដែលត្រូវសម្លាប់របស់អ៊ីស្រាអែល ខណៈដែលពួកគេព្យាយាមបំផ្លាញក្រុមហាម៉ាស់ និងថ្នាក់ដឹកនាំបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។
លោកជំនួសលោក Ismail Haniyeh ដែលត្រូវបានគេសម្លាប់ក្នុងប្រទេសអ៊ីរ៉ង់កាលពីសប្តាហ៍មុនក្នុងការវាយប្រហារដែលគេសន្មតថាធ្វើឡើងដោយអ៊ីស្រាអែល។ មិនដូចលោក Haniyeh ទេ ដែលបានរស់នៅនិរទេសខ្លួនក្នុងប្រទេសកាតាអស់រយៈពេលជាច្រើនឆ្នាំ លោក Sinwar នៅតែរស់នៅក្នុងតំបន់ហ្កាហ្សា៕