ភ្នំពេញ —
ទេសចរបរទេសមកកាន់តំបន់អាស៊ីអាគ្នេយ៍ចង់ឲ្យមានការពង្រឹងសុវត្ថិភាពបន្ថែមទៀតពីការកេងប្រវ័ញ្ចនានាលើកុមារដែលកំពុងធ្វើការក្នុងវិស័យទេសចរណ៍។
នេះបើយោងតាមការស្រាវជ្រាវមួយរបស់អង្គការទស្សនៈពិភពលោក World Vision។ ការស្រាវជ្រាវនេះស្ថិតក្នុងកម្មវិធីនៃគម្រោងកុមារភាពផ្នែកបង្ការដែលឧបត្ថម្ភដោយប្រទេសអូស្រា្តលី។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃពុធទី៦ខែវិច្ឆិកានេះ អង្គការទស្សនៈពិភពលោករកឃើញថាអ្នកទេសចរដែលបានធ្វើដំណើរមកទស្សនាតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះមានប្រទេសកម្ពុជា ឡាវ ថៃនិងប្រទេសវៀតណាមមានចំនួន៣៦លាននាក់នៅឆ្នាំ២០១២ហើយពួកគេ «ប្រាថ្នាចង់ឃើញប្រតិបត្តិករក្នុងផ្នែកវិស័យទេសចរណ៍ពង្រឹងសកម្មភាពបន្ថែមទៀតដើម្បីការពារកុមារពីការកេងប្រវ័ញ្ច»។
អង្គការទស្សនៈពិភពលោកបានធ្វើការសម្ភាសន៍ជាមួយទេសចរបរទេស២៧០នាក់មកពីប្រទេសចំនួន៣៩។ ទេសចរទាំងនោះបានអះអាងថាពួកគេ «បានឃើញកុមារក្នុងតំបន់អាស៊ីអាគ្នេយ៍ស្ថិតក្នុងភាពងាយរងគ្រោះ» ហើយពួកគេមានអារម្មណ៍ «សោកសៅ ព្រួយបារម្ភនិងខកចិត្ត» ចំពោះស្ថានភាពបែបនេះ។
លោកស្រីអាទី កាពួរ (Harti Kapoor) ប្រធានកម្មវិធីប្រចាំតំបន់សម្រាប់កម្មវិធីការពារកុមារនិងជាអ្នកដឹកនាំការសិក្សាខាងលើនេះមានប្រសាសន៍តាមទូរស័ព្ទពីទីក្រុងបាងកកថាដោយសារតែមានកំណើនទេសចរណ៍បរទេសចូលក្នុងតំបន់ កុមារដែលកំពុងធ្វើការទាក់ទងនឹងវិស័យទេសចរណ៍ប្រឈមនឹងការរងគ្រោះជាច្រើនដូចជាការធ្វើអាជីវកម្មនិងការរំលោភផ្លូវភេទជាដើមហើយកុមារទាំងនេះធ្វើការរហូតដល់ម៉ោង១ ឬម៉ោង២ភ្លឺក៏មាន។
លោកស្រី បន្ថែមថា៖ «នៅពេលដែលទេសចរមកកាន់ប្រទេសកម្ពុជា ថៃ វៀតណាម និងឡាវ ពួកគេបានឃើញកុមារនៅតាមដងផ្លូវ។ ពួកគេឃើញកុមារស្ថិតក្នុងស្ថានភាពងាយរងគ្រោះដូចជាពួកគេសុំទាននៅតាមផ្លូវ លក់សៀវភៅ លក់អ្វីៗនៅតាមផ្លូវ លក់ផ្កា លក់ស្ករកៅស៊ូ ជួនកាលពួកគេស្ថិតនៅយប់ជ្រៅមែនទែន»។
ការបង្ហាញរបាយការណ៍របស់អង្គការទស្សនៈពិភពលោក (World Vision) នៅថ្ងៃនេះគឺចំទិវាពិភពលោកស្តីពីការឆ្លើយតបក្នុងវិស័យទេសចរណ៍។
លោកស្រីអាទី កាពួរ មានប្រសាសន៍ថាទេសចរជាច្រើនដែលត្រូវបានសម្ភាសន៍បាននិយាយពីប្រទេសកម្ពុជាហើយពួកគេបានរំលឹកដល់បទពិសោធន៍របស់ពួកគេនៅពេលដែលពួកគេមកកំសាន្តនៅប្រទេសកម្ពុជា។
«ដោយសារវិស័យទេសចរណ៍កាន់តែសំខាន់ទៅៗសម្រាប់ប្រទេសកម្ពុជា។ គ្រាន់តែឆ្នាំកន្លងទៅប្រទេសកម្ពុជាទទួលបានទេសចរចំនួន៣,៦លាននាក់ហើយចំនួននេះកើនឡើងជារៀងរាល់ឆ្នាំ។ វាជាឱកាសអស្ចារ្យសម្រាប់ប្រទេសកម្ពុជា។ អ្វីដែលយើងកំពុងជួយលើកកម្ពស់ការយល់ដឹងនោះគឺនៅពេលដែលទេសចរធ្វើដំណើរមកកាន់ប្រទេសកម្ពុជាឬមកកាន់ប្រទេសក្នុងតំបន់ពួកគេពិតជាយកចិត្តទុកដាក់លើកុមារហើយពួកគេពិតជាចង់ដឹងអំពីព័ត៌មានស្តីពីសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។ នៅពេលដែលពួកគេកាន់តែទទួលបានព័ត៌មានពីសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍កាន់តែច្រើន ពួកគេនឹងធ្វើការសម្រេចចិត្តកាន់តែប្រសើរ។ យើងបានរកឃើញថា ប្រសិនបើទេសចរទទួលបានព័ត៌មានពីសុវត្ថិភាពកុមារក្នុងវិស័យទេចរណ៍ពួកគេទំនងជាមិនឲ្យលុយដល់កុមារសុំទានទេប៉ុន្តែនឹងផ្តល់លុយថែមទៀតដល់អង្គការនៅក្នុងស្រុកដែលកំពុងតែជួយកុមារដើម្បីឲ្យពួកគេទៅសាលារៀន និងដើម្បីឲ្យពួកគេស្ថិតនៅជួបជុំគ្រួសារ»។
ស៊ីម សុជាតា អាយុ១៣ឆ្នាំកំពុងលក់គ្រាប់ពោតនិងសណ្តែកនៅមុខព្រះបរមរាជវាំង ក្រុងភ្នំពេញសម្រាប់ទេសចរទិញបាចឲ្យសត្វព្រាបជាចំណី។ នាងទើបតែរៀនថ្នាក់ទីបួនប៉ុណ្ណោះខណៈដែលនាងប្រកបមុខរបរនេះចាប់តាំងពីអាយុ៩ឆ្នាំម្ល៉េះ។ ប្អូនស្រីបញ្ជាក់ថា៖ «ចង់ឲ្យគេថែរក្សាក្មេងដើម្បីកុំឲ្យគេធ្វើបាប»។
លោកហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។លោកមានប្រសាសន៍ថារដ្ឋាភិបាលបានបង្កើតគណៈកម្មការនេះដើម្បីជួយការពារកុមារពីគ្រោះថ្នាក់នានា។
«គណៈកម្មការនេះគឺដើម្បីកិច្ចការពារកុមារក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយយើងបានសហការជាមួយអង្គការក្រៅរដ្ឋាភិបាលដើម្បីរៀបចំធ្វើជាការបង្ការទប់ស្កាត់កុំឲ្យមានទេសចរផ្លូវភេទលើកុមារក្នុងលំហូរទេសចរដែលបន្តកើនឡើង គឺយើងរៀបចំជាលក្ខណៈបណ្តុះបណ្តាល»។
នៅប្រទេសកម្ពុជាជារឿយៗគេឃើញមានការចាប់ខ្លួននិងចោទប្រកាន់ជនបរទេសទាក់ទងនឹងការរួមភេទជាមួយកុមារ។
នៅឆ្នាំ២០១២ជនសង្ស័យទាក់ទងនឹងការជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទដែលក្នុងនោះមានទាក់ទងជាមួយកុមារផងដែរត្រូវចាប់ខ្លួនចំនួន១៦៥នាក់។ នេះបើយោងតាមលោកហោ សារុន៕