ភ្នំពេញ —
ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលគ្រប់គ្រងប្រទេសអស់រយៈពេលជាង៣០ឆ្នាំថានឹងមានមហាបាតុកម្មប្រឆាំងនឹងលោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិជុំវិញការអត្ថាធិប្បាយរបស់លោកអំពីគុកទួលស្លែង មានចលនាបាតុកម្មលើកដំបូងមួយបានកើតមានឡើងមែននៅព្រឹកថ្ងៃអាទិត្យនេះ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបាននិយាយថាចំនួនមនុស្សដែលអះអាងថានឹងមានចំនួន២ម៉ឺននាក់ធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យនិង៥០០នាក់ផ្សេងទៀតដង្ហែរទៅកាន់ទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិបានថយចុះជាងការរំពឹងទុក។
ការដឹកនាំធ្វើមហាបាតុកម្មជាលើកដំបូងនេះមិនមានប៉ូលិសបង្ក្រាបបាតុកម្មនិងរថយន្តបាញ់ទឹកទេតែផ្ទុយទៅវិញអាជ្ញាធររដ្ឋាភិបាលដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បែរជាមានរថយន្តពេទ្យនិងរៀបចំបង្គន់អនាម័យ យ៉ាងមានរបៀបរៀបរយព្រមទាំងមានការផ្សាយបន្តផ្ទាល់ពីសកម្មភាពបាតុកម្មតាមរយៈស្ថានីយទូរទស្សន៍ឯកជនមួយចំនួនទៅវិញ។
លោក មឿន តុលាមន្ត្រីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានរិះគន់ថាអាជ្ញាធរមានភាពលំអៀងក្នុងការរៀបចំកិច្ចការពារបាតុកម្មបើប្រៀបធៀបការធ្វើបាតុកម្មមុនៗដែលដឹកនាំដោយគណបក្សប្រឆាំងនិងសង្គមស៊ីវិលផ្សេងៗ។
លោកនិយាយថា៖ «បើយើងប្រៀបធៀបនឹងកូដកម្មនិងបាតុកម្មកន្លងមកមានភាពខុសប្លែកគ្នាសុទ្ធសាធគឺថាវាខុសគ្នាការធ្វើដោយសហជីពនិងសហគម ផ្សេងមានការរិតត្បិតមានការបិទផ្លូវមានការហាមឃាត់កំណត់ចំនួនក្នុងការដើរ។ល។និង។ល។ អញ្ចឹងយើងមានការខុសគ្នាច្រើន»។
ក្រុមបាតុករដែលអះអាងថាជាអ្នករងគ្រោះពីរបបខ្មែរក្រហមក៏ប៉ុន្តែភាគច្រើនជាសមាជិកសកម្មរបស់គណបក្សប្រជាជនកម្ពុជាបានមកប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យដោយមានកាន់បដាសរសេររិះគន់លោកកឹម សុខាថាជាអ្នកបំភ្លៃប្រវត្តិសាស្ត្រមុននឹងពួកគេបានធ្វើដំណើរដោយរថយន្តចេញពីទីលានប្រជាធិបតេយ្យឆ្ពោះទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិដែលមានទីតាំងនៅខណ្ឌទួលគោក។
មិនមានការប៉ះទង្គិចជាមួយក្រុមសមត្ថកិច្ចរហូតដល់មានរបួសឬក៏ដួល សន្លប់ដូចការតវ៉ារបស់សហគមន៍បឹងកក់ទេ។ ក្រុមអ្នកតាមដានព្រឹត្តិការណ៍បាននិយាយថាអាជ្ញាធរបានសម្រួល ការធ្វើចរាចរណ៍គ្រប់បែបយ៉ាងសម្រាប់ក្រុមបាតុករមិនមានការបង្រ្កាប ណាមួយត្រូវបានធ្វើឡើងទេ។
លោក ជុំ ម៉ី ប្រធានសមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហមបាននិយាយប្រាប់ក្រុមអ្នកគាំទ្រថាគោលបំណងនៃការដឹកនាំធ្វើមហាបាតុកម្មនេះដើម្បីឱ្យលោកកឹម សុខា សុំទោសចំពោះការអត្ថាធិប្បាយរបស់លោកកន្លងមកដែលបានប៉ះពាល់ដល់ផ្លូវចិត្តជនរងគ្រោះក្នុងរបបខ្មែរក្រហម។
លោកជុំ ម៉ី ដែលកំពុងប្រឈមមុខនឹងការបណ្តេញចេញពីប្រធានសមាគមដោយសារការដឹកនាំធ្វើមហាបាតុកម្មដោយគ្មានការឯកភាពពីសមាជិករបស់សមាគមនោះបានប្រកាសថាការដឹកនាំធ្វើបាតុកម្មគឺចេញពីឆន្ទៈរបស់លោកមិនមានគណបក្សនយោបាយណានៅពីក្រោយទេ។
ប៉ុន្មាននាទីប៉ុណ្ណោះក្រោយពីលោកជុំ ម៉ីបានរិះគន់យ៉ាងខ្លាំងទៅលើលោកកឹម សុខាតែលោកបែរជាកោតសរសើរលោកនាយករដ្ឋមន្ត្រីហ៊ុន សែនខាងគណបក្សប្រជាជនទៅវិញ។
លោកនិយាយថា៖ «សួរថាសាលាក្តីហ្នឹងគេធ្វើការអ្វីបងប្អូនជនរួមជាតិទាំងអស់គេធ្វើការអ្វីពិភពលោកគេធ្វើការអ្វី អស់លុយរាប់ម៉ឺនរាប់លានដើម្បីកាត់ទោសខ្មែរក្រហមចុះរឿងអ្វីបានជាកឹម សុខាគាត់ចង់បំបាត់ប្រវត្តិសាស្ត្រជាតិខ្មែរហ្នឹង»។
នៅពេលដែលVOAសំឡេងសហរដ្ឋអាមេរិកសួរលោកជុំ ម៉ីថាលោកបានប្រកាសធ្វើបាតុកម្មដោយឯករាជ្យចុះហេតុអ្វីបានជាលោកគាំទ្រលោកនាយករដ្ឋមន្ត្រីហ៊ុន សែនខាងគណបក្សប្រជាជនទៅវិញ។លោកជុំ ម៉ីមានទឹកមុខមាំតែមិនបានឆ្លើយនិងសំណួរទាំងនេះទេ។
ក្រុមបាតុករក្រោយពីបានជិះរថយន្តយកញត្តិទៅដាក់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិរួចមកបានរំលាយមកវិញបន្ទាប់ពីអ្នកស្រីមួរ សុខហួរមកទទួលយកញត្តិ។
អ្នកស្រីមួរ សុខហួរបាននិយាយថាជំហររបស់គណបក្សសង្គ្រោះជាតិគឺត្រូវការឱ្យមានការឯភាពជាតិ យើងត្រូវការសន្តិភាពនិងការរួមរួមគ្នាតែមួយពីគ្រប់ប្រជាពលរដ្ឋខ្មែរទាំងអស់៕

Your browser doesn’t support HTML5