ព័ត៌មានអំពីមេរោគកូរ៉ូណាបង្ហាញនូវភាពងងឹតឡើងជារៀងរាល់ថ្ងៃហើយពួកអ្នកវិទ្យាសាស្រ្តកំពូលៗ កំពុងព្រមានប្រជាពលរដ្ឋកុំឱ្យមានសុទិដ្ឋិនិយមខ្លាំងពេកលើថ្នាំវ៉ាក់សាំងចាក់ការពារ។
ការណីឆ្លងទូទាំងសាកលលោកបានឡើងជាង១០លានករណី ហើយចំនួនមនុស្សស្លាប់បានឡើងជាង៥សែននាក់។ នេះតាមសាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក។
អង្គការសុខភាពពិភពលោកបានប្រាប់ឱ្យដឹងថា ចំនួនករណីថ្មីនៃមេរោគកូរ៉ូណាប្រចាំថ្ងៃកាលពីថ្ងៃអាទិត្យម្សិលមិញមាន១សែន៨ម៉ឺន៩ពាន់ករណីដោយប្រទេសប្រេស៊ីលនាំមុខមាន៤ម៉ឺន៧ពាន់ករណីក្នុងរយៈពេល២៤ម៉ោង។
ពួកអ្នកជំនាញសុខាភិបាលជាច្រើននិយាយថា ចំនួនពិតប្រាកដនៅជុំវិញពិភពលោក អាចមានច្រើនជាងចំនួនដែលបានរាយការណ៍ដោយសង្ស័យថា ប្រទេសខ្លះមិនបានរាយការណ៍ពីស្ថិតិជំងឺកូវីដ១៩របស់ខ្លួន។
រដ្ឋាភិបាល និងមន្ទីរពិសោធន៍ចំនួន១៥កំពុងធ្វើខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអភិវឌ្ឍថ្នាំវ៉ាក់សាំងដោយធ្វើការពិសោធន៍ទ្រង់ទ្រាយធំលើកទី១របស់ខ្លួនត្រូវគេរំពឹងនឹងចាប់ផ្តើមនៅខែក្នុងសហរដ្ឋអាមេរិក។
ពួកអ្នកស្រាវជ្រាវចក្រភពអង់គ្លេសបាននិយាយថា ពួកគេមានផែនការសាកល្បងថ្នាំវ៉ាក់សាំងនៅប្រទេសប្រេស៊ីលនៅខែសីហា។
លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញកំពូលខាងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបានមានប្រសាសន៍ថា ថ្នាំវ៉ាក់សាំងចាក់ការពារអាចមានគ្រប់គ្រាន់យ៉ាងរហ័សណាស់នៅចុងឆ្នាំនេះ។ ក៏ប៉ុន្តែលោកបាននិយាយថា ខណៈដែលលោកមានសុទិដ្ឋិនិយមនោះ លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press ថា «យើងមិនបានទទួលជោគជ័យកាលពីពេលមុន។ នេះមិនមែនជាការប្រកួតប្រជែងថាតើនរណាទទួលបានថ្នាំវ៉ាក់សាំងចាក់ការពារមុនទេ។ នេះជាការធ្វើឱ្យថ្នាំវ៉ាក់សាំងច្រើនបានទទួលការយល់ព្រមថា មានសុវត្ថិភាព និងប្រសិទ្ធភាពទៅតាមលទ្ធភាពដែលលោកអ្នកអាច»៕