ភ្នំពេញ៖ សម្ព័ន្ធសហជីពចំនួន៥ ដែលមាននិន្នាការទាមទារដំឡើងប្រាក់ខែគោលឱ្យកម្មកររោងចក្រដល់១៦០ដុល្លារក្នុងមួយខែ អះអាងថាពួកគេនៅតែរក្សាការទាមទារនេះឱ្យនៅដដែល ទោះបីជាខាងភាគីរោងចក្រគំរាមដកទុនវិនិយោគពីប្រទេសកម្ពុជាក៏ដោយ។ នេះបើតាមការបញ្ជាក់របស់ក្រុមតំណាងសហជីព។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករថ្លែងថាការធ្វើកូដកម្មនឹងនៅតែជាជម្រើសរបស់ខ្លួនសម្រាប់ការទាមទារនេះ។
«យើងនៅតែប្រកាន់ជំហររបស់យើង ពេលកម្មករបើកលុយហើយគាត់ត្រឡប់ទៅផ្ទះសិន ដើម្បីរក្សាសុវត្ថិភាពពួកគាត់ នៅពេលកម្មករកម្មការិនីត្រឡប់ទៅផ្ទះអស់ តើរោងចក្រហ្នឹងបិទឬក៏បើក? ទីពីរទៀតនៅពេលប៉ុន្មានថ្ងៃនេះយើងនឹងបន្តពិភាក្សាជាមួយសហជីពទាំង៥ដែលមានជំហការពារប្រយោជន៍កម្មករ ដើម្បីរកមធ្យោបាយធ្វើការចរចាឬក៏ធ្វើកូដកម្មបន្តទៀត។ យើងមិនបោះបង់ចោលទេព្រោះវាតិចពេក វាអត់រស់»។
លោក ជា មុន្នី ថ្លែងថាមកទល់ថ្ងៃនេះមានកម្មករប្រហែល៣០ភាគរយឬស្មើហ្នឹង១៥ម៉ឺននាក់ទៀតមិនទាន់ចូលធ្វើការវិញនៅឡើយទេ ចំណែកឯអ្នកដែលមកធ្វើការភាគច្រើនគឺដើម្បីមកបើកប្រាក់ខែរបស់ខ្លួនតែប៉ុណ្ណោះ។
លោក អ៊ុំ វិសាល មន្ត្រីគោលនយោបាយនិងច្បាប់នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) ក៏បានអះអាងពីជំហរដូចគ្នានេះដែរ។
លោក អ៊ុំ វិសាល បន្ថែមថាការទាមទាររបស់សម្ព័ន្ធសហជីពលោកគឺឆ្លើយតបហ្នឹងការឡើងថ្លៃនៃទំនិញទីផ្សារនិងលទ្ធភាពដែលអាចផ្តល់ឱ្យដោយម្ចាស់រោងចក្រ។
«ខាងខ្ញុំអត់មានអ្វីផ្លាស់ប្តូរគោលជំហរទេ។ អ្វីដែលយើងទាមទារប្រាក់ឈ្នួល១៦០ដុល្លារនេះគឺប្រាក់ឈ្នួលដែលកម្មករគួរទទួលបានក្នុងអន្តរកាលនេះហើយ។ ពីព្រោះយើងមើលឃើញលទ្ធភាពដែលអាចផ្តល់ឱ្យដោយនិយោជកពិតជាអាចផ្តល់ឱ្យ»។
នៅប្រទេសកម្ពុជាមានសហជីពចំនួន៩២ ប៉ុន្តែមានតែសហជីព៥ប៉ុណ្ណោះដែលបានទាមទារប្រាក់ខែគោលឱ្យកម្មករដល់១៦០ដុល្លារក្នុងមួយខែ។
ក្នុងរយៈពេលជាង២សប្តាហ៍កន្លងមក មានកម្មករជាច្រើននាក់ចូលរួមធ្វើកូដកម្មនិងបាតុកម្មដើម្បីទាមទារប្រាក់ខែគោល១៦០ដុល្លារ។ ប៉ុន្តែខាងភាគីនិយោជកថ្លែងថាពួកគេមិនមានលទ្ធភាពដំឡើងតាមការទាមទារនេះទេ។ ប៉ុន្តែភាគីកម្មករភាគច្រើននៅតែមិនព្រមនិងបន្តធ្វើកូដកម្មនិងបាតុកម្មរហូតដល់មានការបាញ់បង្ក្រាបដោយកងកម្លាំងមានសមត្ថកិច្ច ដែលនាំឱ្យមនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់ ហើយមានអ្នករងរបួសនិងត្រូវឃាត់ខ្លួនជាច្រើននាក់ផ្សេងទៀត។
ក្នុងសន្និសីទកាសែតមួយកាលពីម្សិលមិញ លោក វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាអះអាងថាការធ្វើកូដកម្មនិងបាតុកម្មរបស់កម្មករនាពេលកន្លងមកបានធ្វើឱ្យភាគីរោងចក្របានខាតបង់ទឹកប្រាក់ប្រមាណ២០០លានដុល្លារ ចំណែកឯការបញ្ជាទិញអាចនឹងមានការថយចុះចន្លោះពី២០ទៅ៣០ភាគរយនៅឆ្នាំនេះ ហើយរោងចក្រភាគច្រើននឹងត្រូវបង្ខំចិត្តដឹកជញ្ជូនសម្លៀកបំពាក់តាមជើងយន្តហោះដែលមានតម្លៃខ្ពស់ដើម្បីផ្គត់ផ្គង់ទាន់ពេលវេលា។
លោក ខេន លូ (Ken Loo) អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនិងស្បែកជើងនៅកម្ពុជា (GMAC) ថ្លែងថាខាងភាគីរោងចក្រនឹងមិនចូលរួមចរចាណាមួយដែលនិយាយពីការដំឡើងប្រាក់បៀវត្សរ៍ឱ្យកម្មករបន្ថែមទៀតនោះទេ។
«អំពីប្រាក់ខែអត់មានវិធីចរចាទេ ទ្វារកន្លែងហ្នឹងបិទហើយ»។
កម្ពុជាមានរោងចក្រចំនួន៦០០ ដែលមានតម្លៃនាំចេញជាង៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៣ នាំឱ្យវិស័យនេះក្លាយជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ជាងគេសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចប្រទេសនេះ។
លោក ខេន លូ បញ្ជាក់បន្ថែមថាប្រសិនបើកម្មករទាមទារដំឡើងថ្លៃពលកម្មរហូតដល់១៦០ដុល្លារក្នុងមួយខែ រោងចក្រទាំងនោះនឹងពិចារណាបង្វែរទៅវិនិយោគនៅប្រទេសផ្សេងវិញដែលមានផលិតភាពខ្ពស់ជាងនៅកម្ពុជាដូចជាប្រទេសវៀតណាម ឥណ្ឌូនេស៊ី ឬភូមាជាដើម៕