Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានធ្វើដំណើរទៅប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ហើយក្នុងអំឡុងពេលនោះលោកបានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ការទុកឱកាសឱ្យគណបក្សប្រឆាំងអាចដំណើរការដោយសេរី ដូចគ្នានេះដែរក៏មានការស្នើឱ្យដោះលែងលោកម៉ម សុណង់ដូនាយកវិទ្យុសំបុកឃ្មុំ។
ក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែជាមួយលោកបណ្ឌិតឡៅ ម៉ុងហៃ លោកបានពិភាក្សាអំពីមូលហេតុដែលនាំឱ្យប្រទេសកម្ពុជាត្រូវការពឹងពាក់លើបរទេសឱ្យចូលមកធ្វើអន្តរាគមន៍ក្នុងបញ្ហាផ្ទៃក្នុងរបស់ខ្លួន។