បាងកក —
អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី Yingluck Shinawatra បានត្រូវគណៈកម្មការប្រឆាំងអំពើពុករលួយរកឃើញកំហុសពីការធ្វេសប្រហែស ដែលអាចនាំឲ្យមានការហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ។ លោកស្រី Yingluck ត្រូវបានបណ្តេញចេញពីអំណាចកាលពីថ្ងៃពុធបន្ទាប់ពីតុលាការមួយទៀត បានរកឃើញថា លោកស្រីនិងរដ្ឋមន្រ្តីសំខាន់ៗរបស់លោកស្រី មានកំហុសពីការប្រើអំណាចខុសច្បាប់។
គណៈកម្មការប្រឆាំងអំពើពុករលួយថៃ បានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួន បានរកឃើញមូលដ្ឋានសម្រាប់ការប្តឹងចោទប្រកាន់លោកស្រី Yingluck ក្នុងតុលាការ ដោយធ្វើឲ្យលោកស្រីទទួលខុសត្រូវចំពោះការធ្វេសប្រហែសក្នុងកម្មវិធីស្រូវអង្ករដែលទិញស្រូវអង្ករពីកសិករក្នុងតម្លៃកំណត់មួយ។
រឿងក្តីរបស់លោកស្រី ឥឡូវនេះ ត្រូវទៅដល់ព្រឹទ្ធសភា។ ប្រសិនបើដកពីតំណែង លោកស្រី Yingluck នឹងត្រូវគេរារាំងមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ក៏ប៉ុន្តែ ពួកអ្នកសង្កេតការណ៍នយោបាយ និយាយថា លោកស្រី អាចមានការគាំទ្រគ្រប់គ្រាន់នៅក្នុងព្រឹទ្ធសភាដើម្បីរារាំងព្រឹទ្ធសភានេះមិនឲ្យប្រមូលផ្តុំសំឡេងបាន៣ភាគ៥ដែលជាតម្រូវការសម្រាប់ការដកពីតំណែង។
គណៈកម្មការប្រឆាំងអំពើពុករលួយ បានរកឃើញកំហុសរបស់លោកស្រី Yingluckពីការបំពេញភារៈកិច្ចដោយធ្វេសប្រហែស នៅពេលដែលធ្វើជាប្រធានគណៈកម្មាធិការនយោបាយស្រូវអង្ករជាតិ ដោយខកខានមិនបានដោះស្រាយអំពើពុករលួយនៅក្នុងគម្រោងស្រូវអង្ករដែលផ្តល់ប្រាក់ដោយរដ្ឋាភិបាល។ គណៈកម្មការនោះ នៅកំពុងស៊ើបអង្កេតនៅឡើយ ថាតើលោកស្រី អាចប្រឈមមុខការចោទប្រកាន់ខាងព្រហ្មទណ្ឌនៅក្នុងបញ្ហានេះដែរឬទេ។
ការកាត់សេចក្តីកាលពីថ្ងៃព្រហស្បតិ៍ ដូចគ្នានឹងភាសាដែលត្រូវបានប្រើប្រាស់ដោយតុលាការធម្មនុញ្ញកាលពីថ្ងៃពុធនៅពេលដែលខ្លួន បានបញ្ជាឲ្យដកលោកស្រីចេញពីតំណែងចំពោះការផ្ទេរអំណាចមិនត្រឹមត្រូវរបស់ប្រធានសន្តិសុខជាតិ។
ចំពោះពួកអ្នកគាំទ្រលោកស្រី ការកាត់សេចក្តីរបស់តុលាការនិងគណៈកម្មការប្រឆាំងអំពើពុករលួយ ជាភស្តុតាងអ្វីដែលពួកគេ ចាត់ទុកថា «ជារដ្ឋប្រហារខាងតុលាការ» ប្រឆាំងលោកស្រី Yingluck និងហេដ្ឋារចនាសម្ព័ន្ធខាងនយោបាយរបស់ក្រុមគ្រួសារលោកស្រី ដែលបានឈ្នះគ្រប់ការបោះឆ្នោតជាតិចាប់តាំងពីឆ្នាំ២០០១មក។
មនុស្សជាច្រើនក្នុងប្រទេសថៃ មានការព្រួយបារម្ភថា ការប្រឈមមុខគ្នាឬជម្លោះអស់រយៈពេលជាច្រើនខែរវាងភាគីគាំទ្រនិងភាគីប្រឆាំងរដ្ឋាភិបាល អាចធ្លាក់ចូលក្នុងអំពើហិង្សាកាន់តែខ្លាំងឡើង ប្រសិនបើ ភាគីទាំង២ មិនអាចឈោងដល់ការព្រមព្រៀងមតិនោះទេ។
វរសេនីយ៍ទោប៉ូលីស Krisana Pattanacharoen អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលសន្តិភាពនិងសណ្តាប់ធ្នាប់ (CAPO) បានកត់សម្គាល់កាលពីថ្ងៃព្រហស្បតិ៍ឃើញថា មានអំពើហិង្សាថ្មីៗនៅក្នុងទីក្រុងបាងកក ចាប់តាំងពីការបណ្តេញលោកស្រីនាយករដ្ឋមន្រ្តីកាលពីថ្ងៃពុធមក។
«មជ្ឈមណ្ឌលរដ្ឋបាលសន្តិភាពនិងសណ្តាប់ធ្នាប់ (CAPO) ចង់ធ្វើការបញ្ជាក់ឡើងវិញថា ការកាត់សេចក្តីរបស់តុលាការ នឹងនាំឲ្យមានអំពើហិង្សាដូចដែល បានឃើញឧបទ្ទវហេតុជាបន្តបន្ទាប់ រួមមាន ការបាញ់កាំភ្លើង M-79 ដាក់មន្ទីរពេទ្យ Chulabhorn ធនាគារពាណិជ្ជកម្មខ្លះ ហើយនឹងគេហដ្ឋានរបស់ចៅក្រមតុលាការធម្មនុញ្ញ»។
CAPO ក៏កំពុងព្រមានពួកមេដឹកនាំចលនាលម្អៀងទាំងខាងរដ្ឋាភិបាលនិងប្រឆាំងរដ្ឋាភិបាលឲ្យប្រឆាំងនឹងអំពើហិង្សានានាក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងតទល់គ្នាក្នុងរាជធានីក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
ក្នុងប៉ុន្មានខែថ្មីៗនេះ បាតុករលម្អៀងខាងរដ្ឋាភិបាល ដែលគេស្គាលថា ពួកអាវក្រហម ភាគច្រើនបាននៅឆ្ងាយពីរាជធានីដើម្បីបញ្ចៀសការប្រឈមមុខដោយផ្ទាល់ជាមួយក្រុមប្រឆាំងរដ្ឋាភិបាលដែលប្រមូលផ្តុំគ្នាក្នុងទីក្រុងបាងកក។ ពួកអ្នកវិភាគ ព្រួយបារម្ភថា ចំណាត់ការប្រឆាំងលោកស្រី Yingluck ហើយនឹងសមាជិករបស់គណបក្សលោកស្រី អាចនាំឲ្យពួកអ្នកគាំទ្រធ្វើការតវ៉ាប្រឆាំងកាន់តែខ្លាំងឡើងនៅជិតរាជធានី ដែលនាំឲ្យមានការប៉ះទង្គិចជាមួយពួកប្រឆាំង។
មានសេចក្តីរាយការណ៍ថា មានការបាញ់កាំភ្លើង២គ្រាប់ តម្រង់ពួកបាតុករប្រឆាំងរដ្ឋាភិបាលនៅពេលដែលពួកគេ បានចាប់ផ្តើមដើរពីឧទ្យានកណ្តាលក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍។ គ្មានមនុស្ស រងរបួសទេ។
គណៈកម្មការរៀបចំការបោះឆ្នោត បានស្នើធ្វើការបោះឆ្នោតនៅថ្ងៃទី២០ ខែកក្កដា បន្ទាប់ពីការបោះឆ្នោតខែកុម្ភៈ បានត្រូវបដិសេធដោយបាតុករប្រឆាំងរដ្ឋាភិបាល។ ក៏ប៉ុន្តែ ការបន្តភាពច្របូកច្របល់ខាងនយោបាយ បានធ្វើឲ្យមានចម្ងល់ថាតើការបោះឆ្នោត អាចធ្វើឡើងបានដែរឬទេ។
លោក Pongthep Thepkanjana ឧបនាយករដ្ឋមន្រ្តីអន្តរកាល ដែលជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដែរនោះ និយាយថា រដ្ឋាភិបាលចាំផ្ទះ កំពុងធ្វើការនៅក្រោមក្របខ័ណ្ឌរបស់គណៈកម្មការរៀបចំការបោះឆ្នោត។
«លោក Pongthep និយាយថា ជំនួបរវាងរដ្ឋាភិបាលនិងគណៈកម្មការរៀបចំការបោះឆ្នោត នឹងត្រូវធ្វើឡើងនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ពីព្រោះប្រសិនបើការរៀបចំ មិនបានធ្វើឡើងរួចរាល់ត្រឹមថ្ងៃទី១៤ ខែឧសភាទេ វា នឹងមានការលំបាកឲ្យមានការបោះឆ្នោតនៅថ្ងៃទី២០ ខែកក្កដា ដូចតាមការរំពឹងទុកនោះ»។
ក៏ប៉ុន្តែ អគ្គស្នងការរៀបចំការបោះឆ្នោត និយាយថា ខ្លួន មិនទាន់ដឹងច្បាស់នៅឡើយថា គណៈរដ្ឋមន្រ្តីអន្តរកាល បន្ទាប់ពីការចាកចេញរបស់លោកស្រី Yingluck មានអំណាចដើម្បីដាក់ស្នើសុំរាជក្រឹត្យដើម្បីកំណត់ពេលបោះឆ្នោតផ្លូវការឬទេ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន