តុលាការខ្មែរក្រហមដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ បានរកឃើញថា មេដឹកនាំខ្មែរក្រហម នួន ជា និង ខៀវ សំផន មានទោសក្នុងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្នុងពេលជម្លៀសប្រជាពលរដ្ឋដោយបង្ខំចេញពីទីក្រុងភ្នំពេញនិងទីរួមខេត្តនានានិងការធ្វើឃាតមួយចំនួនទៀត។
នៅក្រោយសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៧ខែកក្កដានេះ លោកប្រធានអង្គជំនុំជម្រះ និល ណុន បានប្រកាសសាលក្រមដាក់ទោសមេដឹកនាំខ្មែរក្រហមទាំងពីរនាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងបើកផ្លូវឧទ្ធរណ៍តាមកំណត់ច្បាប់។
សូមរង់ចាំសេចក្តីរាយការណ៍លម្អិតក្នុងកម្មវិធីផ្សាយរបស់វីអូអេនៅពេលខាងមុខ។
តើអ្នកយល់យ៉ាងណាចំពោះការសម្រេចនេះ? សូមបញ្ចេញយោបល់នៅត្រង់នេះ។
Your browser doesn’t support HTML5