អតីត​អនុប្រធានាធិបតី​កុងហ្គោ​ឡើង​តុលាការ​ជុំវិញ​ការ​ផ្តល់លុយ​ដល់មេធាវី​ការពារ​សាក្សី

អតីត​អនុប្រធានាធិបតី​កុងហ្គោ​លោក Jean-Pierre Bemba ស្ថិត​នៅ​ក្នុង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ក្រុង​ឡាអេ​ ប្រទេស​ហូឡង់​នា​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។

ទីភ្នាក់ងារ​ព័ត៌មាន​ អេភី ​(AP)​ រាយការណ៍​ពីក្រុង​ឡាអេ​មក​ថា​ អតីត​អនុប្រធានាធិបតី​ប្រទេស​កុងហ្គោ ​(Congo)​ ពុំ​ទទួល​កំហុស​ទាក់ទង​នឹង​បទ​ចោទ​ថាបានជ្រៀត​ជ្រែក​ប្រព័ន្ធ​តុលាការ​ ដោយ​ការ​ផ្តល់លុយ​ដល់មេធាវី​ការពារ​សាក្សី​ឲ្យ ផ្តល់​ចម្លើយ​ក្លែងក្លាយ​ក្នុង​សវនាការ​សំណុំរឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នោះទេ។

Jean-Pierre Bemba ​ គឺ​ជាជន​ជាប់ចោទ​ម្នាក់ក្នុង​ចំណោម​ ៥នាក់​ដែល​ត្រូវ តុលាការ​ជំនុំជម្រះ​ទោស​នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុងតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ICC ពី​បទ​ចោទ​ថា​ បានលួច​បង្កើតរឿង​ភូត​កុហក​ក្រុមចៅក្រម​ដែលកាត់​ទោស​លោក ពាក់ព័ន្ធ​នឹង​ការ​ផ្តួចផ្តើម​អំពើ​ឃោរឃៅ​ក្នុង​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល។

ជនជាប់​ចោទទាំង​៥នាក់​មិន​បាន​ទទួល​កំហុសទេ​ នៅពេល​ដែលសវនាការ​បន្តធ្វើ។​ ពួកគេ​អាច​ប្រឈមមុខ​នឹងការ​ដាក់ទោស​ឲ្យ​ជាប់​គុក៥ឆ្នាំ​ ហើយ​មាន​ការ​ផាក​ពិន័យ​ បើត្រូវ​រកឃើញថា​មានទោស​ពីការ​ប្រព្រឹត្ត​អំពើ​ភូតកុហុក​បន្ថែម​លើ​ទោស​ផ្សេងទៀត​នោះ។

ក្រុមរដ្ឋអាជ្ញា​បាននិយាយថា​ សំណុំរឿង​នេះ​ជាសំណុំ​រឿង​សំខាន់​ក្នុងការ​ការពារ សុចរិតភាព​របស់​តុលាការ៕