វ៉ាស៊ីនតោន៖ ទឹកជំនន់ក្នុងប្រទេសកម្ពុជាបានឆក់យកជីវិតមនុស្សអស់១០៤នាក់ដោយក្នុងនោះមានកុមារអាយុត្រឹមតែអាយុពីរឆ្នាំផងដែរ ហើយមន្ត្រីរដ្ឋាភិបាលបានព្រមានថាគ្រោះថ្នាក់នេះអាចមិនទាន់ផុតនៅឡើយទេ។
ទឹកជំនន់ដែលបង្កឡើយដោយទន្លេមេគង្គនិងទឹកភ្លៀងបានពន្លិចខេត្តក្រុងស្ទើតែទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាហើយនឹងបង្កការខូចខាតក្នុងទឹកប្រាក់យ៉ាងហោច ណាស់៥០០លានដុល្លារដែរដែលភាគច្រើននៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលចាក់កៅស៊ូនៅតាមបណ្តាខេត្តដែលរងការប៉ះពាល់។
លោកញឹម វណ្ណដាអនុប្រធាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ប្រាប់វីអូអេតាមទូរស័ព្ទកាលពីថ្ងៃពុធថា៖
«ឥឡូវនេះយើងនិយាយត្រឹមការប៉ះពាល់កុំនិយាយដល់ការខូចខាត ព្រោះខូចខាតវាមានខ្លះដែរ។ ប៉ះពាល់ឥឡូវនេះយើងយកតែខេត្តកែប ខេត្តកំពត ខេត្តកំពង់សោម ខេត្តកំពង់ស្ពឺចេញទេក្រៅពីហ្នឹងប៉ះពាល់ទាំងអស់ហើយ។ ទឹកជំនន់ទន្លេមេគង្គនិងទឹកជំនន់ទឹកភ្លៀង សូម្បីតែស្វាយរៀងដែលគ្មានទន្លេមេគង្គក៏លិចប៉ុន្មានស្រុកអញ្ចឹងដែរ»។
ទើបតែនៅ ថ្ងៃពុធ គេបានបញ្ចូលខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំងចូលក្នុងបញ្ជីឈ្មោះខេត្តដែលទទួលរងផលប៉ះពាល់ដោយសារតែអាជ្ញាធរបានសម្រេចទម្លាយទំបន់អាងបឹងកំពឹងពួយដែលជាអាងស្តុកទឹកដ៏ធំនៅខេត្តបាត់ដំបងការពារមិនឱ្យវាបាក់ដោយខ្លួនឯងដែលអាចនឹងបង្កគ្រោះថ្នាក់កាន់តែខ្លាំងហើយទឹកភ្លៀងនៅបន្តធ្លាក់។
ចំនួនអ្នកស្លាប់បើនៅ តិចជាងឆ្នាំ២០១១ដែលជាឆ្នាំអាក្រក់ជាងគេក៏មានចំនួនខ្ពស់រួចស្រេចទៅ ហើយ។ លោកញឹម វណ្ណដាបានបន្ថែមថា៖
«ការស្លាប់មកដល់ឥឡូវនេះគឺបានបូកសរុបទូទាំង២០រាជធានីខេត្តមានដល់ទៅ១០៤ហើយកំពង់ចាមច្រើនជាងគេ។ កំពង់ចាម២៩ហើយកុមារ១៤ ហើយក្នុងសរុប២៩ហ្នឹងមានស្រ្តី៩នាក់»។
លោកបានបញ្ជាក់ថាអ្នកស្លាប់មានតាំងពីកុមារតូចៗហើយមានអ្នកខ្លះមានជំងឺនិងស្រវឹងស្រាធ្លាក់ទឹកជាដើម។
«យើងមានការសោកស្តាយណាស់រឿងស្លាប់ឆ្នាំនេះ។ សោកស្តាយត្រង់ថាក្មេងនេះវាតូចៗពេក តូចអាយុពីរឆ្នាំ ហើយជួនកាលម្តាយមិនសូវយកចិត្តទុកដាក់កូនឬយ៉ាងណាទេ»។
នៅមិនទាន់មានសេចក្តី រាយការណ៍ពីបញ្ហាសុខភាពដែលកើតឡើងយាយីពលរដ្ឋដែលរងគ្រោះ ទាំងនោះនៅឡើយទេដោយមន្ត្រី នានាចាត់ទុកថាដោយសារតែការចាត់វិធានការសុខាភិបាលបានមុន។
យ៉ាងណាក៏ដោយគ្រោះទឹកដ៏ធំដែលកើតមានជាលើកទីមួយក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះនៅ មិនទាន់រួចផុតនៅឡើយទេហើយអាជ្ញាធរកំពុងតាមដានលើខ្យល់ព្យុះមួយទៀតដែលអាចនឹងបក់ចំប្រទេសកម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
លោក អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយនៃអង្គការកាកបាទក្រហមកម្ពុជាបានបញ្ជាក់ថា៖
«វាគ្រាន់តែថាវានៅ យូរទៀតឬអត់ព្រោះខ្ញុំមើលទៅ ឃើញថាព្យុះទី២៤ហ្នឹងវាប្រហែលជា៣៦ម៉ោងឬក៏៤០ម៉ោងទៀតព្រោះឥឡូវវានៅប៉ាស៊ីហ្វិកឯណោះ។ គេរកឈ្មោះដាក់ឱ្យវាមិនទាន់ឃើញផងហើយបើកាលណាវាមកមិនដូរទិសទេវាមកចំកម្ពុជាហើយបើសិនជាវាមិនបែរទិសទេវាចំយើងតែហ្មង។ ខ្ញុំកំពុងតែឱ្យមន្ត្រី ខ្ញុំតាមដានអំពីល្បឿនហើយទិសផ្លាស់ប្តូររបស់វាតទៅទៀតព្រោះវានៅ សល់៣៦ម៉ោងវាអាចថ្ងៃសៅរ៍ឬថ្ងៃអាទិត្យ»។
ក្នុងរយៈពេលថ្មីៗនេះប្រទេសកម្ពុជាទទួលរងគ្រោះដោយទឹកជំនន់ចំនួនពីរលើកធ្ងន់ធ្ងរគឺនៅឆ្នាំ២០០៩និងឆ្នាំ២០១១។ នៅឆ្នាំ២០០៩ មានជនរងគ្រោះស្លាប់ចំនួនជាង១៤០នាក់។ រីឯឆ្នាំ២០១១ អ្នកស្លាប់កើនដល់២៤៧នាក់ ប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួនជាង១លាន២សែននាក់ក្នុងខេត្តក្រុងនានា៕