ខេត្តកណ្តាល —
នៅតំបន់ដែលទទួលរងគ្រោះដោយសារទឹកជំនន់ ក្រុមប្រជាពលរដ្ឋបានប្រារព្ធពិធីភ្ជុំបិណ្ឌនៅថ្ងៃសុក្រនេះដោយមានធារទឹកដែលព័ទ្ធជុំវិញល្ហរល្ហាចដាច់កន្ទុយភ្នែក។
ជាក់ស្តែងនៅភូមិសសីនៃស្រុកពញាឮ ខេត្តកណ្តាលដែលស្ថិតនៅចម្ងាយប្រមាណ៣៥គីឡូម៉ែត្រប៉ែកឥសានរាជធានីភ្នំពេញ អ្នកភូមិធ្វើដំណើរដោយទូកម៉ាស៊ីនដើម្បីប្រារព្ធពិធីបុណ្យព្រះពុទ្ធសាសនានេះនៅវត្តតាម៉ៅ។ គឺជាវត្តដែលមានព្រះវិហារតូចមួយធ្វើអំពីសំណង់រឹងនិងពទ្ធ័ជុំវិញដោយទឹក។ នៅទីនេះសល់ដីទួលតែក្នុងបរិវេណជុំវិញព្រះវិហារនិងសាលាឆាន់តែប៉ុណ្ណោះ។
អ្នកស្រីប្រាក់ ស៊ន កំពុងដើរលុយទឹកឆ្ពោះមកកាន់ព្រះវិហារ។ ស្ត្រីវ័យ៧៤ឆ្នាំរូបនេះនិយាយបណ្តើរត្អូញត្អែពីការលំបាកបណ្តើរ។
«មកធ្វើបុណ្យដើម្បីឧទ្ទិសផលដល់ជីដូនជីតាដែលលោកបានចែកឋានទៅ។ លិចលង់ពិបាកមកវត្តអ្នកអត់ទូកវេទនាដែរ។អ្នកអត់ទូកមិនបានមកទេ។អ្នកមានទូកចេះតែមកទៅ»។
ភូមិសសីនេះមានវត្តចំនួនពីរគឺវត្តតាមាសនិងវត្តតាម៉ៅ។ វត្តទាំងពីរស្ថិតនៅឆ្ងាយពីគ្នាប្រមាណជាបីទៅបួនគីឡូម៉ែត្រដែលគេអាចមើលឃើញបានដោយការខណ្ឌចែកដោយផ្ទៃទឹក។
អ្នកស្រីជឹម សុខន ធ្វើដំណើរដោយទូកប្រមាណ៤គម ជាមួយក្រុមគ្រួសារចំនួនពីរទូកមកកាន់វត្តតាម៉ៅ។ នៅទីនេះមានព្រះសង្ឃចំនួនប្រាំបីអង្គ។ប៉ុន្តែការរៀបចំហាក់ដូចជាមិនបានគ្រប់គ្រាន់ដូចនៅតាមវត្តដែលមិនមានទឹកលិចនោះទេ។ មានបាត្រចំនួនតិច ការចូលរួមរបស់ប្រជាពលរដ្ឋក៏តិច។
«មានឆ្នាំណានោះលិចជុំវិញព្រះវិហារនេះទាំងអស់។ ជុំវិញនេះទើបចាក់ដីហើយនៅតែធ្វើតាមទំនៀមទម្លាប់បុរាណអញ្ចឹង»។
វត្តតាម៉ៅមានចំណាស់៣១ឆ្នាំហើយ។ ពោលគឺវត្តនេះសាងសង់នៅឆ្នាំ១៩៨២។ ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់ចង្ហាន់របស់ព្រះសង្ឃនិងប៉ះពាល់ដល់ការឧបត្ថម្ភនានាសម្រាប់វត្តនេះ។
អ្នកស្រីជឹម សុខន រៀបរាប់ជាមួយលោកលោកហ៊ុន គង់ ប្រធានគណៈកម្មការវត្តថា៖
«ប៉ះពាល់ដែរបើលិចទឹក។ថ្ងៃណាដាច់ពេលចឹងដែរ។តាមសមត្ថភាព(ប្រជាជន)បានតិចធ្វើតិចបានច្រើនធ្វើច្រើន។ខ្លះបានស្ពៃជ្រក់ ខ្លះបានផ្កាស្នោ ត្រីអាំងចឹងទៅ»។
ផ្លូវដែលក្រាលគ្រួសក្រហមពុះកាត់ភូមិសសីគឺជាផ្នែកតែមួយគត់ដែលមិនទាន់លិចទឹក។
ភូមិនេះមានប្រជាពលរដ្ឋរស់នៅចំនួន១៩០គ្រួសារ។ភាគច្រើនគឺជាអ្នកធ្វើស្រែចំការនិងនេសាទ។ ប៉ុន្តែទឹកបានលិចផ្លូវនេះនៅចុងភូមិដែលបានកាត់ផ្តាច់យានយន្តគ្រប់ប្រភេទមិនឲ្យធ្វើចរាចរណ៍បានក្រៅពីការធ្វើដំណើរតាមទូកម៉ាស៊ីន។ ទូកម៉ាស៊ីនជិតដប់គ្រឿងដាក់បញ្ឈរនៅមាត់ផ្លូវនេះរង់ចាំដឹកជញ្ជូនអ្នកដំណើរទៅកាន់ភូមិខាងក្នុងៗទៀត។
លោកហ៊ុន គង់ ប្រធានគណៈកម្មការវត្ត អាយុ៦៨ឆ្នាំ អធិប្បាយបន្ថែមថាទឹកលិចធ្វើឲ្យបរិស័ទចំណុះជើងវត្តថយចុះ។
«កាលណាទឹកលិចធ្វើឲ្យពុទ្ធបរិស័ទមកអត់រួចម្ល៉ោះហើយតិចទៅ។ចង្ហាន់ក៏តិច។ទឹកជួនកាលលិចដល់ត្រឹមនេះម្លោះហើយការខ្វះខាតមានច្រើន។»
លោកគាំ ខុម ជាប្រធានភូមិសសីមានប្រសាសន៍ថាបើទោះជាទឹកលិចក៏ប្រជាពលរដ្ឋព្យាយាមទៅធ្វើបុណ្យដោយសារការជឿលើបុណ្យបាប។
«ខ្លះមានកាណូតទៅតាមកាណូតទៅ។ ខ្លះអត់កាណូត កូនសិស្សលោកមកយក។ប្រជាពលរដ្ឋជឿលើបុណ្យបាប ម្យ៉ាងទៀតគាត់យកបាយ យកចង្ហាន់ទៅរាប់បាត្រដើម្បីជូនផល្លានិសង្សដល់ដូនតាគាត់»។
បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌគឺជាពិធីបុណ្យយ៉ាងសំខាន់ និងធំបំផុតសម្រាប់ពលរដ្ឋកម្ពុជា។ ពិធីព្រះពុទ្ធសាសនានេះតែងតែប្រព្រឹត្តទៅជារៀងរាល់ឆ្នាំក្នុងរយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទ គឺហៅថាពិធីកាន់បិណ្ឌ។ ពិធីកាន់បិណ្ឌនៅក្នុងឆ្នាំនេះ បានចាប់ផ្ដើមចាប់តាំងពីថ្ងៃទី២០ខែកញ្ញា រហូតដល់ថ្ងៃទី៣ខែតុលា។
ដោយឡែកថ្ងៃសុក្រទី៤ខែតុលានេះ គឺជាថ្ងៃភ្ជុំបិណ្ឌឬភ្ជុំធំ និងគឺជាថ្ងៃចុងក្រោយនៃពិធីសាសនានេះ។
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ មានវត្តអារ៉ាមចំនួន២៩២ វត្ត បានលិចដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តនិងរាជធានីចំនួន១២។នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕

Your browser doesn’t support HTML5