ទឹកជំនន់នៅកម្ពុជាបានឆក់យកជីវិតមនុស្សយ៉ាងតិច៣០នាក់
ទឹកជំនន់នៅប្រទេសកម្ពុជានៅតែបន្តឡើងនៅឡើយនៅថ្ងៃអង្គារនេះនៅតាមបណ្តាខេត្តតាមដងទន្លេមេគង្គ និងនៅភ្នំពេញ ដោយបានឆក់យកជីវិតមនុស្សយ៉ាងតិច៣០នាក់និងបានបំផ្លាញដំណាំនិងផ្ទះសម្បែងច្រើនរយខ្នង។ មន្ត្រីឧតុនិយមបានបង្ហាញកង្វល់ថា ទឹកជំនន់នេះអាចនឹងឡើងហួសកម្ពស់ទឹកជំនន់ឆ្នាំ១៩៩៦ ដែលបានសម្លាប់មនុស្សជិត១៧០នាក់ ហើយប៉ះពាល់មនុស្សជាង១លាននាក់ទូទាំងប្រទេស។ (រ័យទ័រ)